ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីសម្រុកវាយប្រហារតាមអាកាសទ្រង់ទ្រាយធំបំផុត ដោយប្រើដ្រូនជិត១,០០០គ្រឿងក្នុង​រយៈ​​ពេលតែ​២៤ម៉ោង

2 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​ មីនា​ ថា រុ​ស្ស៊ី​បាន​ប្រើ​ដ្រូ​ន​ដល់​ជិត​១០០០​គ្រឿង​វាយប្រហារ​ប្រឆាំង​អ៊ុយ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ រវាង​ថ្ងៃ​ទី​២៣​ មក​២៤​ មីនា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​ មីនា​ ថា រុ​ស្ស៊ី​បាន​ប្រើ​ដ្រូ​ន​ដល់​ជិត​១០០០​គ្រឿង​វាយប្រហារ​ប្រឆាំង​អ៊ុយ​ក្រែ​ន រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ រវាង​ថ្ងៃ​ទី​២៣​ មក​២៤​ មីនា ដែល​នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​ដ៏​ធំ​មួយ ក្នុង​ចំណោម​ការ​វាយ​ប្រហារ​តាម​អាកាស​ធំ​ៗ​របស់​ក្រុង​មូ​ស្គូ ​តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​
មក​។

បន្ទាប់​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​ដោយ​មី​ស៊ីល​ និង​ដ្រូ​ន​នា​ពេល​យប់ រុ​ស្ស៊ី​បន្ត​វាយប្រហារ​នា​ថ្ងៃ​ទី​២៤​ មីនា​ ជាមួយ​ដ្រូ​ន​ជាង​៥៥០​គ្រឿង​ទៀត ​លើ​តំបន់​ភាគ​កណ្ដាល​​ និង​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​។ យោង​តាម​អាជ្ញាធរ​តំបន់​ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់ ​និង​៣០​នាក់​រង​របួស​នៅ​អ៊ុយ​ក្រែ​ន​ទាំងមូល​ក្នុង​ការ​វាយប្រហារ​នា​ពេល​ថ្ងៃ បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល ​និង​ប្រើ​ដ្រូ​ន​វាយប្រហារ​នា​ពេល​យប់ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​ និង​របួស​២១​នាក់​។

ទីក្រុង​LVIV ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន រង​ការ​ប៉ះពាល់​ខ្លាំង ហើយ​មនុស្ស​១៧​នាក់​រង​របួស​ពេល​ដ្រូ​ន​រុ​ស្ស៊ី​​វាយប្រហារ​លើ​បណ្ដា​តំបន់​ស៊ី​វិល​នៃ​ទីក្រុង​នោះ ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​ប៉ូ​ឡូញ​។ រុ​ស្ស៊ី ​ក៏​វាយប្រហារ​ផង​ដែរ ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ថ​សំខាន់​ៗ​ក្នុងស្រុក​ដទៃ​ៗ​ទៀត​នៃ​តំបន់​ក្រុង​LVIV​។ រុ​ស្ស៊ី​ ​ក៏​វាយប្រហារ​លើ​ក្រុង​អ៉ី​វ៉ា​ណូ​ហ្វ្រា​ន់​គី​វ​ស្ក៍ ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន​ដែរ​។

មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ទីក្រុង​នោះ ហើយ​មនុស្ស​៦​នាក់​រង​របួស​។ ទីក្រុង​ដទៃ​ៗ​ទៀត​ពិសេស​ក្រុង​គៀវ​និង​តំបន់​ជុំវិញ​ក៏​រង​ការ​វាយប្រហារ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​ថា ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​របស់​រុ​ស្ស៊ី​បង្ហាញ​ថា ក្រុង​មូ​ស្គូ​គ្មាន​​បំណង​បញ្ចប់សង្គ្រាម​ឡើយ​ ៕ ប្រភព៖ BFMTV.COM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ