ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ ផោ.ម​ច្រើន គួរតែ​ដោះស្រាយ​យ៉ាងណា​ទៅ?

1 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផោម​របស់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​អាច​ធ្លាក់​ចុះ​។ ដូចនេះ អ្នក​គួរតែ​បែងចែក​ជា​ច្រើន​ពេល​ដើម្បី​ពិសារ​អាហារ ទើប​ក្រពះ​អ្នក​រំលាយ​បាន​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ផោម​ឡើយ​។ អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផោម​របស់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​អាច​ធ្លាក់​ចុះ​។ ដូចនេះ អ្នក​គួរតែ​បែងចែក​ជា​ច្រើន​ពេល​ដើម្បី​ពិសារ​អាហារ ទើប​ក្រពះ​អ្នក​រំលាយ​បាន​ល្អ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ផោម​ឡើយ​។

អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជា​ពិសេស ក្នុង​ពេល​ដែល​អ្នក​ពិបាក​បត់ជើងធំ ឬ​ទល់លាមក ព្រោះ​ទឹក​នេះ អាច​ជួយ​ក្រពះ​អ្នក​ឲ្យ​រំលាយ​អាហារ​បាន​ល្អ​។ ដូចនេះ អ្នក​នឹង​មិនសូវ​ផោម​នោះ​ទេ​។

អ្នក​ម្តាយ​គួរតែ​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​សរសៃ​ច្រើន ព្រោះ​សារធាតុ​មួយ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ម្តាយ​រំលាយ​អាហារ​បាន​ល្អ​។ ដូចនេះ អ្នក​ម្តាយ​នឹង​មិនសូវ​ផោម​ច្រើន​ដូច​មុន​ឡើយ​។

អ្នក​ម៉ាក់​ក៏​គួរតែ​ឲ្យ​គេ​ម៉ាស្សា​ឲ្យ​ដែរ ព្រោះ​ការ​ម៉ាស្សា​នេះ​ក៏​អាច​ជួយ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បាន​ល្អ​ដែរ​។ ប៉ុន្តែ​ពេល​ដែល​ម៉ាស្សា​គួរតែ​ប្រយ័ត្ន​ពី​កម្លាំង ដោយ​មិន​គួរ​បញ្ចេញ​កម្លាំង​ធ្ងន់ ហើយ​ក៏​គួរតែ​ចៀសវាង​ពី​ការ​ម៉ាស្សា​នៅ​បរិវេណ​ស្បូន​ដែរ ទើប​មិន​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​គ្រោះថ្នាក់​។

ម៉ាក់​ៗ​ក៏​អាច​ដើរ​ហាត់ប្រាណ​ផង​ដែរ ព្រោះ​អាច​ល្អ​ចំពោះ​សុខភាព​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ផោម​ច្រើន​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រើ​វិធី​ទាំងនេះ ដើម្បី​ចៀស​ពី​ការ​ផោម​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ