ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអគ្គីលេបត្របាក់ឡានរ៉េងរ៉ូវើរមួយគ្រឿង​អស់​ទាំង​ស្រុង

30 វិនាទី មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​របាយការណ៍របស់​លោក អ៊ុ​ច ពិសិដ្ឋ នាយការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការដ្ឋាន​ខេត្តបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​របាយការណ៍របស់​លោក អ៊ុ​ច ពិសិដ្ឋ នាយការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការដ្ឋាន​ខេត្តបាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ មាន​ករណី​ភ្លើង​ឆេះ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​១​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BZ-៦៦៥៧ ខណ​:​កំពុង​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងមុខ​ស្រះ​ទឹក ក្បែរ​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

ការ​ឆេះ​នេះ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ទាំងស្រុង ប៉ុន្តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​ទេ ។ ក្នុង​ករណី​ឆេះ​រថយន្ត​នេះ​ដែរ ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ទៅ​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​១​ស៊ីទែន ភ្លើង​ក៏​រលត់​ទៅ​វិញ​ទាំងស្រុង ។

ដោយឡែក អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​គេចខ្លួន​ទៅ​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ