ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​មន្ទីរពេទ្យ​វិញ​! នាយ ក្រិន សប្បាយ​នឹង​ការ​វិល​​ជួប​កូនៗ តែ​ស្រ​ងះ​ស្រងោច​ដោយសារ​ឪពុក​ទទួល​មរណៈ​ភាព

31 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ព្យាបាល​ជំងឺ​អស់​ជា​ច្រើន​ថ្ងៃ​មកនេះ នៅ​ទីបំផុត ​នាយ ក្រិន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​លោក​បាន​ធូ​រស្បើយ និង​កាន់តែ​ភាពល្អ​ប្រសើរ​ឡើង ។…

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ព្យាបាល​ជំងឺ​អស់​ជា​ច្រើន​ថ្ងៃ​មកនេះ នៅ​ទីបំផុត ​នាយ ក្រិន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​លោក​បាន​ធូ​រស្បើយ និង​កាន់តែ​ភាពល្អ​ប្រសើរ​ឡើង ។

បើ​យោង​តាម​ការ​ប្រកាស​ពី​អ្នកនាង ប្រិ​ម​ប្រិ​យ ដែល​ជា​អ្នក​មើលថែ​ទាំ​ផ្ទាល់​នាយ​​ ក្រិន នោះ បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​២៥ ខែមីនា នេះ​ថា ព្រឹក​នេះ​ បង​ក្រិន​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

ដំណឹង​ពី​ការ​ជា​សះស្បើយ និង​អាច​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​ពី​សំណាក់ នាយ ក្រិន នា​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​សម្តែង​ការ​ត្រេក​អរ និង​ជូនពរ​លោក​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ផង​ដែរ ។

យ៉ាងណា​ ទន្ទឹម​នឹង​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង​ជួបជុំ​ក្រុម​គ្រួសារ​នា​ពេល​នេះ នាយ ក្រិន ក៏​បាន​បង្ហាញ​អារម្មណ៍​ស្រងេះស្រងោច​យ៉ាង​ខ្លាំង ដ្បិត​ការ​វិល​ត្រឡប់​ពី​ការ​ព្យាបាល​ជំងឺ​លោក​នា​ពេល​នេះ​ គឺ​មិន​អាច​ឃើញ​មុខ​ឪពុក​របស់​លោក​ទៀត​ឡើយ ដោយសារ​ឪពុក​បាន​លាក​ចាក​លោក​ទៅ​ហើយ ។

តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​តារា​កំប្លែង​មាឌតូច​ល្អិត​នាយ ក្រិន បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ លោក​ពិតជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ចិត្ត ដោយ​លោក​បាន​ទៅ​ជួប និង​មើលថែ​កូន ហើយនឹង​បងប្អូន​របស់​លោក​ទាំងអស់​ផង​ដែរ ។

ទោះជា​យ៉ាងណា​ លោក​បញ្ជាក់​ថា លោក​មាន​អារម្មណ៍​ស្រងេះស្រងោច​មួយ​ក្នុង​ចិត្ត ព្រោះ​រាល់ដង ​នៅ​ពេល​ដែល​លោក​មក​ពី​ខេត្ត​ដល់​ផ្ទះ​លោក​តែងតែ​ជួប​មុខ​ៗ​កូន បងប្អូន ជា​ពិសេស ​គឺ​ឪពុក​របស់​លោក ប៉ុន្តែ​ឥឡូវ​លោកឪពុក​ក៏​បាន​ទទួលមរណភាព​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា តារា​កំប្លែង​នាយ ក្រិន ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​មក​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​រលាក​ត្រចៀក ហើយ​រាលដាល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ជា​ហេតុ​ធ្វើ​អោយ​រូប​លោក​វង្វេង​លែងដឹងខ្លួន​តែ​ម្តង ។

ដំណឹង​នេះ​ ត្រូវ​បាន​ចែករំលែក​ឲ្យ​ដឹង​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ ខ​ណៈ​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត ។

អាកា​រៈ​របស់​នាយ ក្រិន គឺ​មាន​លក្ខ​ណៈ​ធ្ងន់ធ្ងរ ដោយ​វង្វេង​លែង​ស្គាល់​អ្នក​ណា​ទាំងអស់ ហើយ​មេរោគ​បាន​ឡើង​ពេញ​ឈាម ដោយសារ​នាយ​រលាក​ប្រអប់​ត្រចៀក​ខាងឆ្វេង ធ្វើ​ឲ្យ​មេរោគ​ឡើង​ពេញ​ខួរក្បាល ។

ដោយសារ​ស្ថានភាព​នេះ នាយ ក្រិន គឺ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ដែល​ធ្ងន់ និង​ថ្លៃ​ដែល​អាច​មួយ​ថ្ងៃ​ចំណាយ​ប្រមាណ​ជាង​១០០​ដុល្លារ ។

ទោះជា​យ៉ាងណា​ក៏​ដោយ អំឡុង​ពេល​សម្រាក​ព្យ​បាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ នាយ  ក្រិន ត្រូវ​បាន​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​ធានា​នៅ​ក្នុង​ការ​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង ហើយ​ជា​ពិសេស​ថែម​ទៀត​នោះ ​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ផ្តល់​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​សួរ​សុខ​ស​ទុក្ខ នាយ ក្រិន ដល់​មន្ទីរពេទ្យ​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​នោះ សម្តេច​តេ​ជោ បាន​ប្រគល់​ការងារ​ឲ្យ​អ្នកនាង​ប្រិមប្រិយទៅ​ជួយ​រៀបចំ​កូន​នាយ​ក្រិន​ទាំង​៣​នាក់​នៅ​បាត់ដំបង​​ឲ្យ​បាន​ចូល​រៀន​ឡើង​វិញ ក្រោយ​នាយ​ក្រិន​ចេញពី​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ