ក្ដៅៗ! អ៊ីស្រាអែល ប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ អាចនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ
ទីក្រុងហ្សេរុយសាឡិម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu…
ទីក្រុងហ្សេរុយសាឡិម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu…
ទីក្រុងហ្សេរុយសាឡិម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងការណ៍ដ៏គួរឱ្យព្រួយបារម្ភថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល អាចនឹងឈានដល់ទីបញ្ចប់ “ក្នុងរយៈពេលដ៏ខ្លីបំផុតខាងមុខនេះ”។
ការប្រកាសរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ បានកើតឡើងចំពេលដែលស្ថានភាពក្នុងតំបន់កំពុងស្ថិតក្នុងភាពរង្គោះរង្គើ បន្ទាប់ពីការបរាជ័យនៃកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាត និងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយកងទ័ពជើងទឹកដើម្បីបិទខ្ទប់ច្រកសមុទ្រ Hormuz។ សេចក្តីថ្លែងការណ៍នេះ ហាក់ដូចជាសញ្ញាព្រមានថា សង្រ្គាមទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងវិញគ្រប់វិនាទី ដែលនឹងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមជាថ្មីម្ដងទៀត៕
ចែករំលែកព័តមាននេះ