ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​បុរស​៣​នាក់ ផឹកស៊ី​ចា.ក់​ធុងបាស់ឮៗ ត្រូវប្រជា​​ការពារ​ទៅ​ណែនាំឱ្យ​​បន្ថយ​សំឡេង បែរ​ជា​ផ្ទុះហិង្សា

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ករណីផឹកស៊ី​ចាក់​ចំរៀង​រំខាន​អ្នក​ជិតខាង​ ត្រូវប្រជា​ការពារ​ប្រាប់​បន្ថយ​សម្លេង​បាស់​​ ស្រាប់តែ​ប៉ះ​ពាក្យ​សម្តី​គ្នា​រហូត​ដល់​បង្ក​ជា​ហិង្សា​វាយ​ទៅ​លើ​ប្រជា​ការពារ ​និង​ប៉ូលិស​ចូល​ឃាត់​​វាយ​ទាំង​ប៉ូលិស​ទៀត ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បុរស​៣​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមេសា…

រាជធានីភ្នំពេញ ៖ ករណីផឹកស៊ី​ចាក់​ចំរៀង​រំខាន​អ្នក​ជិតខាង​ ត្រូវប្រជា​ការពារ​ប្រាប់​បន្ថយ​សម្លេង​បាស់​​ ស្រាប់តែ​ប៉ះ​ពាក្យ​សម្តី​គ្នា​រហូត​ដល់​បង្ក​ជា​ហិង្សា​វាយ​ទៅ​លើ​ប្រជា​ការពារ ​និង​ប៉ូលិស​ចូល​ឃាត់​​វាយ​ទាំង​ប៉ូលិស​ទៀត ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បុរស​៣​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៦ តាម​បណ្ដោយ​ផ្លូវ​១០៥ កែង​ផ្លូវ​៤២០ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។


ប្រភព​ព័ត៌មាន​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម បាន​នាំ​គ្នា​ផឹកស៊ី សប្បាយ​អឺង​កង ដោយ​មានការ​ចាក់​ធុងបាស់​ឮៗផង​ដែរ ។ លុះ​ពេល​ផឹក​ស្រវឹង រៀង​យប់​ជ្រៅ​បន្តិច ស្រាប់តែ​ក្រុម​អ្នក​ផឹក​ទាំងនោះ បាន​បើក​សំឡេង​ធុងបាស​កាន់តែ​ឮ​ទៅ​ៗ ដែល​បង្ក​ជា​ការ​រំខាន​ដល់​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ស្រាប់តែ​ប្រជាពលរដ្ឋ​គាត់​បាន​ទៅ​ប្រាប់​ក្រុម​អ្នក​ផឹក​ទាំងនោះ អោយ​បន្ថយ​សំឡេង​បន្តិច តែ​ក្រុម​អ្នក​ផឹក​ទាំងនោះ កំពុង​តែ​ស្រវឹង​ផង បាន​ឈ្លោះប្រកែក​ជាមួយ​ប្រជា​ការពារ ហើយ​វាយ​​ថែម​ទៀត ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ។

ស្រាប់តែ​ក្រុម​ប្រុស​ទាំងនោះ​មានចំនួន​៣​នាក់​ បាន​វាយ​ទាំង​សមត្ថកិច្ច​ថែម​ទៀត សមត្ថកិច្ច​បាន​ហៅ​កម្លាំង​ទៅ​ថែម​ ដោយមក​ធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់​ដែល​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បឹង​ត្របែក​ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​បាន​សួរនាំ​អ្នក​ទាំង​៣​នាក់​នៅ​ប៉ុស្តិ៍ រួច​មួយ​ជំ​ហាន ហើយ​ក៏
ស​ម្រេច​បន្ត​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ