ខេត្តកំពង់ស្ពឺ ៖ ផ្ទះស្តុកអីវ៉ាន់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុងខណៈដែលម្ចាស់បានដុតសំរាមក្បែរផ្ទះ ហើយក៏បានឆេះរាលដាលដល់គុម្ភឬស្សីរួចក៏រាលដាលឆេះដល់ផ្ទះខ្លួនឯងតែម្ដង បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍ដុតសំរាមឆេះគុម្ភឬស្សីរាលដាលដល់ផ្ទះខ្លួនឯងនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង២៥នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងច្បារមនបាននិយាយដឹងថា ករណីអគ្គិភ័យឆេះផ្ទះស្តុកអីវ៉ាន់ធ្វើអំពីថ្មទំហំ១៥ម៉ែត្រ គុណនឹង២២ម៉ែត្រ ម្ចាស់ឈ្មោះ ស៊ីវ សុផល ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ុន សាលី អាយុ ៤៧ឆ្នាំ ស្ថិតនៅភូមិពាណិជ្ជកម្មសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំពោះការខូចខាតសម្ភារអីវ៉ាន់ មានគ្រឿងអគ្គិសនី ស្តុកទុកនៅក្នុងផ្ទះអស់មួយចំនួន ។

នគរបាលក្រុងច្បារមនបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះស្តុកអីវ៉ាន់ខាងលើនេះ មកពីម្ចាស់ផ្ទះខ្លួនឯង បានដុតសំរាមក្បែរគុម្ភឬស្សីក្រោយផ្ទះ ហើយរងើកភ្លើងឆេះចូលដល់ក្នុងផ្ទះ ក៏ក្លាយជាអណ្ដាតភ្លើងឆាបឆេះ បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយយករថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ផងដែរ។ ករណីអគ្គិភ័យនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្ស សត្វ នោះទេ។

ដោយឡែក លទ្ធផលកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចជួយអន្តរាគមន៍នោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៦ ក្នុងនោះ÷
-រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ០១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានគរបាលក្រុងច្បារមន ចំនួន ០១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង ចំនួន ០១គ្រឿង
-រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ០១គ្រឿង
រថយន្តពន្លត់អគី្គភ័យរបស់ឧកញ្ញា អ៉ឹង ឈុនទ្រី ចំនួន២គ្រឿង
-កម្លាំងសរុបចំនួន៦៧នាក់
និងប្រើប្រាស់ទឹក អស់ចំនួន ០៦រថយន្ត។
កម្លាំងតបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺចំនួន៣៤នាក់
កម្លាំងនគបាលចំនួន២០នាក់
កម្លាំងកងរាជអាហត្ថចំនួន១៣នាក់ទើបរលត់ជាស្ថាពរ ៕
ចែករំលែកព័តមាននេះ