ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ជប៉ុន សរសេរ​សារ​លើកទឹកចិត្ត​ដល់​វីរកងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ

1 ម៉ោង មុន

ប្រទេស​ជប៉ុន​ ៖ ជនជាតិ​ជប៉ុន បាន​សរសេរ​សារ​លើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តី​នឹករលឹក​ជូន​ដល់​វីរ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ក្នុងអំឡុងពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី “​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន​”…

ប្រទេស​ជប៉ុន​ ៖ ជនជាតិ​ជប៉ុន បាន​សរសេរ​សារ​លើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តី​នឹករលឹក​ជូន​ដល់​វីរ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ក្នុងអំឡុងពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី “​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន​” ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព​.​ស​. ២៥៧០ នា​ថ្ងៃអាទិត្យ ទី​ ១២ ខែមេសា ឆ្នាំ​២០២៦ ​។ ជនជាតិ​ជប៉ុន​ដែល​បាន​មក​ចូលរួម​កម្សាន្ត​ក្នុង​អំឡុង​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី “​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន​” ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ បាន​សរសេរ​សារ​លើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តី​នឹករលឹក​ជូន​ដល់​វីរ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ​ ។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សួន Keyaki ទីក្រុង​យូ​គិ ខេត្ត​អ៊ី​បា​រ៉ា​គិ ប្រទេស​ជប៉ុន ក្រោម​អធិបតីភាព ឯកឧត្តម ហាំ​ង តុលា រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ ព្រមទាំង​បងប្អូន​សហគមន៍​ខ្មែរ និស្សិត កម្មសិក្សាការី និង​ពលករ​សរុប​ប្រមាណ​ជិត ៥ ០០០​នាក់ ​។ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​ពាំនាំ​នូវ​សេចក្ដី​នឹករលឹក ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ពរ​សព្វ​សាធុការ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ក៏​ដូច​ជា ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន ​។

កម្មវិធី​សង្ក្រាន្ត​នេះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​សម្រិតសម្រាំង​តាម​ទំនៀមទម្លាប់​សាសនា រួម​មាន ពិធី​បង្សុកូល រាប់បាត្រ ស្រង់​ព្រះ និង​ពូន​ភ្នំខ្សាច់​ ។ ទន្ទឹម​នឹង​នោះ ក៏​មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ ដូច​ជា បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ និង​លាក់កន្សែង​ជាដើម​ ។ លើស​ពី​នេះ កម្មវិធី​ក៏​បាន​រៀបចំ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ និង​ការ​បួងសួង​សុំ​សន្តិភាព​សម្រាប់​មាតុភូមិ​កម្ពុជា​។ ជាមួយ​គ្នា​នោះ ក៏​មាន​ដាក់​ស្តង់ “​មូលនិធិ​ជូន​ដល់​វីរ​កងទ័ព និង​ប្រជា​ជនភៀសសឹក​” ដើម្បី​ឱ្យ​អ្នកចូលរួម​អាច​សរសេរ​សារ​លើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តី​នឹករលឹក​ជូន​ដល់​វីរ​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ​។

បន្ថែម​ពីលើ​សកម្មភាព​កម្សាន្ត ក៏​មានការ​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ និង​ផលិតផល​ខ្មែរ រួម​ជាមួយ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ដូច​ជា របាំ​ជូនពរ របាំ​ត្រុដិ និង​ការ​រាំ​លេង​កម្សាន្ត​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ​។ កម្មវិធី​នេះ​សម្រេច​ទៅ​បាន​ដោយ​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ក្រុមការងារ ESEA សមាគម​មិត្ត​យើង សមាគម​កម្ពុជា​-​ជប៉ុន គិ​បូ និង​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ ។

គួរ​បញ្ជាក់​ថា ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែងតែ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​បងប្អូន​ពលករ​ខ្មែរ​រស់នៅ​។ សម្រាប់​ឆ្នាំ​២០២៦ នេះ ពិធី​បុណ្យចូលឆ្នាំ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ ១៣​ទីតាំង​ផ្សេង​ៗ​គ្នា​ទូ​ទាំង​ប្រទេស​ជប៉ុន ដែល​ក្នុង​នោះ កម្មវិធី​សង្ក្រាន្ដ​ខ្មែរ​នៅ​ខេត្ត​អ៊ី​បា​រ៉ា​គិ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ជាងគេ​បំផុត​ ៕ អត្ថបទសហការ