ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាពជាតិ ! គណៈប្រតិភូធនាគារកណ្ដាលហ្វ្រ​ង់​កូ​ហ្វូ​នមកពី២៦ប្រទេសចូលទស្សនា និងសិក្សាពីការអភិរក្សប្រាសាទសំបូរព្រៃគុក

3 ម៉ោង មុន

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​ថា ៖ ទេសាភិបាល និង​គណៈប្រតិភូ​ធនាគារកណ្ដាល​ហ្វ្រ​ង់​កូ​ហ្វូ​ន ចំនួន​២៦​ប្រទេស អញ្ជើញ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​បន្ត​ថា ៖ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ ទេសាភិបាល និង​គណ​:​ប្រតិភូ​ធនាគារកណ្ដាល​ហ្វ្រ​ង់​កូ​ហ្វូ​ន ចំនួន​២៦​ប្រទេស មក​ពី​អឺរ៉ុប ម​ជ្ឈឹ​ម​បូព៌ា និង​អាស៊ី រួម​អមដំណើរ​ដោយ​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ដោយ​ទទួល​ការ​ស្វាគមន៍​ពី ឯកឧត្ដម ផា​ន់ ណា​ឌី អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក និង​ថ្នាក់ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប ។

ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង ដើម្បី​ស្វែង​យល់​អំពី​កិច្ច​អភិរក្ស ការងារ​ជួសជុល នៅ​ប្រាសាទ​សំខាន់​ៗ​រួម​មាន ប្រាសាទជ្រៃ ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​យាយ​ព័ន្ធ និង​ក្រុម​ប្រាសាទតោ នៃ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ៕