អាណិតម្ចាស់ផ្ទះណាស់! ចេញទៅរកស៊ីបាត់ ត្រូវអ្នកជិតខាងជាជនមានសតិមិ.នគ្រ.ប់ ដើរមកដុ.តផ្ទះឆេះអស់ទាំងស្រុង
- ព្រៃវែង
ខេត្តព្រៃវែង ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលស័ង្កសី ទំហំ 5 ម៉ែត្រគុណនឹង 7 ម៉ែត្រ ត្រូវបានជនវិកលចរិតម្នាក់ ដុតឆេះខ្ទេចអស់ទាំងស្រុង ក្នុងពេលដែលម្ចាស់មិននៅរវល់ចេញទៅរកស៊ីនៅខាងក្រៅ។
អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង 7 និង 10 នាទីព្រឹក ថ្ងៃទី 30 ឧសភា នៅចំណុចភូមិពោធ៍ម្រេញ ឃុំកញ្ជ្រាច ស្រុកកញ្ជ្រាចខេត្តព្រៃវែង ដែលម្ចាស់មានឈ្មោះ ម៉ុន វ៉ុន ភេទប្រុស អាយុ 50 ឆ្នាំ ចំណែកជនបង្កឈ្មោះ ប៊ិន ម៉ៅ អាយុ 45 ឆ្នាំ ជាជនវិកលចរិត មានផ្ទះនៅជាប់ផ្ទះជនរងគ្រោះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាជនវិកលចរិតត្រូវបានក្រុមគ្រួសារដាក់ច្រវ៉ាក់នៅក្រោមផ្ទះ មិនឱ្យដើរទៅណារួចទេ ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ប៉ុន្តែនៅថ្ងៃកើតហេតុ នៅពេលដែលម្ចាស់ផ្ទះរងគ្រោះចេញទៅធ្វើការក្រៅអស់ ហើយក្រុមគ្រួសារជនបង្កបានចេញទៅក្រៅអស់ដែរ ទុកជនបង្កដែលវិកលចរិតនៅផ្ទះម្នាក់ឯង មិនដឹងយ៉ាង ម៉េចច្រវ៉ាក់ជើងក៏បានរបូតរួច ទើបជនបង្កដើរទៅដុតផ្ទះជនរងគ្រោះ កើតជាអគ្គីភ័យឡើង ហើយទម្រាំអ្នកជិតខាងបានដឹង ភ្លើងបានឆេះពេញផ្ទះទៅហើយ ទើបមិនអាចជួយសង្គ្រោះបាន គឺបានត្រឹមពន្លត់កុំឲ្យឆេះរាលដាលដល់ផ្ទះជិតខាងប៉ុណ្ណោះ។
អគ្គីភ័យនេះ បានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដែលរួមមាន ស្រូវ 7បាវ អង្ករ 100 គីឡូ កង់មួយគ្រឿង និងថវិកា2000 ដុល្លារ សរុបការខូចខាតទាំងអស់ជាទឹកប្រាក់គឺប្រមាណ 19 លានរៀល ៕




ចែករំលែកព័តមាននេះ