សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស គុណភាពនៃការគេងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាព និងអាយុកាលរបស់អ្នក។ មនុស្សដែលមានអាយុវែងតែងមានលក្ខណៈពិសេស ៣ យ៉ាងនៅពេលគេង៖
ទីមួយគឺងាយគេងលក់ក្នុងរយៈពេលមិនលើសពី ៣០ នាទី ទីពីរគឺគេងលក់ស្កប់ស្កល់ដោយមិនងើបកណ្តាលយប់ញឹកញាប់ និងទីបីគឺពេលភ្ញាក់មានអារម្មណ៍ស្រស់ស្រាយ និងមានថាមពល។ ប្រសិនបើអ្នកមានសញ្ញាទាំងនេះ បង្ហាញថាប្រព័ន្ធប្រសាទ និងរាងកាយរបស់អ្នកកំពុងដំណើរការបានល្អ។ ផ្ទុយទៅវិញ ការគេងមិនលក់ ងើបយប់ច្រើន ឬភ្ញាក់មកនៅតែអស់កម្លាំង គឺជាសញ្ញាព្រមានពីហានិភ័យនៃជំងឺបេះដូង និងអាយុខ្លី ដែលអ្នកត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពជាបន្ទាន់៕
ចែករំលែកព័តមាននេះ