ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេរៀនជីវិត៖ មនុស្ស ២ ប្រភេទដែលអ្នកគួរកាត់ផ្តាច់ទំនាក់ទំនងនៅវ័យចូលនិវត្តន៍

4 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅវ័យចូលនិវត្តន៍ សុភមង្គលគឺការរស់នៅដោយសន្តិភាព ដូច្នេះអ្នកគួរហ៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយមនុស្ស ២ ប្រភេទនេះ៖

មនុស្សដែលចេះតែទាមទារផលប្រយោជន៍ពីអ្នកដោយមិនដែលខ្វល់ពីសុខទុក្ខរបស់អ្នក និងមនុស្សដែលចូលចិត្តចាក់រុកបង្កជម្លោះ ឬគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការរក្សាទំនាក់ទំនងជាមួយមនុស្សទាំងនេះមិនត្រឹមតែមិនផ្តល់ផលប្រយោជន៍អ្វីឡើយ ថែមទាំងបំផ្លាញសេចក្តីសុខក្នុងគ្រួសារ និងបំបែកបំបាក់សន្តិភាពផ្លូវចិត្តរបស់អ្នកទៀតផង។

ការហ៊ានដកខ្លួនចេញពីទំនាក់ទំនងដែលមានជាតិពុលទាំងនេះ គឺជាការផ្តល់តម្លៃដល់ខ្លួនឯង ដើម្បីទុកពេលវេលាដ៏មានតម្លៃសម្រាប់មនុស្សដែលស្រលាញ់រាប់អានអ្នកដោយស្មោះត្រង់៕