អាណិតណាស់! ប្តីប្រពន្ធខំតស៊ូលក់ដូររហូតជោគជ័យ ត្រូវភ្លើងឆេះអស់រាប់ម៉ឺនដុល្លារ ថែមទាំងត្រូវសងថ្លៃជួសជុលផ្ទះជួលគេទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីមួយគ្រួសារ រួមមានប្ដីប្រពន្ធនិងកូនតូច២នាក់កំពុងដេកលក់ ស្រាប់តែឮសំឡេងផ្ទុះបែកផ្កាភ្លើង ពួកគាត់ក៏បានងើបពីជាន់ឡៅតឿចុះមកខាងក្រោម ឃើញអណ្ដាតភ្លើងឆាបឆេះសម្ភារះសិក្សានិងវត្ថុលក់ដូរផ្សេងទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០២៦ នៅតាមផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមការបំភ្លឺពីប្តីប្រពន្ធខាងលើបានអោយដឹងថា ពួកគាត់កំពុងដេកលង់លក់ ណាមួយប្រពន្ធទើបកូនខ្ចីបាន១ខែ ស្រាប់តែលឺសំឡេងបែកផ្កាភ្លើងក្រឡេកឃើញឆេះខ្សែភ្លើងដែលនៅច្រកទ្វារ ហើយសង្ស័យឆ្លងចរន្តបង្កអោយមានអណ្ដាតភ្លើងឆេះសម្ភារះលក់ដូរបន្តបន្ទាប់ ទើបប្ដីគាត់ខំយកបំពង់ពន្លត់អគ្គីភ័យមកបាញ់នៅតែទប់អណ្ដាតភ្លើងមិនជាប់ក៏សម្រេចចិត្តហៅបីកូនម្នាក់១ចេញពីក្នុងផ្ទះការពារសុវត្ថិភាពគ្រោះថ្នាក់របួស ដោយសារតែរលាកភ្លើងនឹងពុលផ្សែងភ្លើង ។
ក្នុងហេតុការណ៍នោះដែរ ប្ដីប្រពន្ធបញ្ជាក់ថាសម្ភារ:ដែលគាត់លក់ច្រើនមុខណាស់រាប់ម៉ឺនដុល្លារខិតខំតស៊ូលក់តាំងពីតិចតួច រហូតមកដល់បច្ចុប្បន្នមុខរបរកំពុងតែរីកចំរើន ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះផ្ទះគ្មានសល់នឹងត្រូវសងថ្លៃជួសជុលផ្ទះគេថែមទៀត គិតលែងចេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកពន្លត់រហូតទៅរលត់ទៅវិញ ៕













ចែករំលែកព័តមាននេះ