ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ស្ត្រីម្នាក់តែងដើរសុំលុយគេទិញអីហូប លុះឃើញ​នាងដេកម្តុំការ៉ាស់សាំងយូរពេក​ ក៏នាំគ្នាទៅមើល ទើបដឹងថាស្លា.ប់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​ដេក​ស្លាប់​នៅ​កា​រ៉ា​ស់​សាំងមួយ​កន្លែង បង្ក​ការ​ភ្ញាក់​ផ្អើ​​ល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ពិនិត្យ ដែល​ហេតុការណ៍​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០​ខែឧសភា ឆ្នាំ​២០២៦ ចំណុច​កា​រ៉ា​ស់​សាំង​មួយកន្លែង​ ស្ថិត​នៅ​លើ​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ពួក​គាត់​ឃើញ​ស្ត្រី​រង​គ្រោះ​ដើ​រ​តែ​ម្នាក់ឯង​ហើ​យ​សុំ​លុយ​គេឯង​ទិញ​អី​ហូប ​និង​​មិនដឹងនាង​​ដេក​នៅ​កន្លែង​ណា​ទេ លុះ​មក​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ដើរ​ម​ក​អង្គុយ​នៅ​និង​កន្លែង​កើតហេតុ នៅ​កា​រ៉ា​ស់​សាំង លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ដេក ដោយ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​យូ​រ​ពេក ក៏​​នាំ​គ្នា​មក​មើល​ទើប​ដឹង​ថា​ស្ត្រី​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ​រួច​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​យ​ចុះ​មក​ពិនិត្យ​សព​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ស្ត្រី​ដេក​ស្លាប់ នៅ​កា​រ៉ា​ស់​សាំងខាងលើ​ សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បានឃើញ​ស្ត្រី​ខាងលើ​ដេក​ស្លាប់​ពិតប្រាកដ​មែន និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ កោសល្យវិច័យ​ខណ្ឌមានជ័យ រួច​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ឲ្យ​មក​យកស​ពស្ត្រី​ខាងលើ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​