រថយន្ត១គ្រឿងបើកវ៉ាជែងកៀរគ្នារេចង្កូតធ្នាក់ចូលប្រឡាយទឹកស្អុ.យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿងបើកវ៉ាជែងកៀរគ្នារេចង្កូតធ្នាក់ចូលប្រឡាយទឹកស្អុយ។សំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។ ចំណែកឯរថយន្តបង្កក្រោយកើតហេតុបើករត់គេចបាត់ស្រមោល។
ហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២៦ស្ថិតតាមបណ្តោយផ្លូវបេតុងចូលវត្តពោធិ៍វ័ន្ត ក្នុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានរថយន្តរងគ្រោះម៉ាកម៉ូនីងពណ៍សរពាក់ស្លាកលេខ ភ្នំពេញ 2BY-5604 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច។ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត១គ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយបានបើកវ៉ាជែងនិងកៀរបណ្តាលអោយរថយន្តរងគ្រោះរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ។សំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។ ចំណែកឯរថយន្តបង្កក្រោយកើតហេតុបើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុនគរបាលមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយសារតែរថយន្តខាងលើមិនបះពាល់ដល់អ្នកដដៃនិងសម្បត្តិសាធារណៈក៏បានអោយម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួលជុលដោយខ្លួនឯង៕








ចែករំលែកព័តមាននេះ