ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេណាធ្វើ មេណាទទួល ! មន្ត្រីពាក់ព័ន្ធករណីខេត្តកំពត ត្រូវតែប្រឈមមុខច្បាប់ដាច់ខាត មិនថានរណាឡើយ

4 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ​ថា ៖ មេ​ណា​ធ្វើ មេ​ណា​អ្នក​ពាក់​ព​ន្ធ័ ត្រូវ​តែ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ទាំងអស់ រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ ប្រសិនបើ​ខ្ញុំ​មានការ​ពាក់​ព​ន្ធ័​ក្នុង​ករណី​ខាងលើ​នេះ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បន្ត​ថា ចំពោះ​អត្តសញ្ញាណ​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ គឺ​អង្គភាព​សាមី​ជា​អ្នក​ផ្សព្វផ្សាយ ហើយ​សារព័ត៌មាន​ផ្សេង​ៗ​ទៀត​អាច​ដកស្រង់​យក​រូបភាព​បន្ត​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ទៅ​ផ្សព្វផ្សាយ​បន្ត នៅ​ពេល​ចៅក្រម​សើ​ប​សួរ​បញ្ចប់​នីតិវិធី និង​ចេញ​ដីការ​ឃុំខ្លួន​អ្នក​ទាំង​៣២ នាក់​នោះ​ខ្ញុំ​នឹង​បង្ហោះ​រូប​អ្នក​ទាំង​អស់នោះ​អោយ​សាធារណៈជន​ទាំងអស់​បានឃើញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

សូម​រំលឹក​ថា ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បង្ហោះ​សារ​ថា ៖ ច្បាប់​មិន​បាន​បែងចែក​ថា​ជា​កងកំលាំង ឬ​ជា​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​ច្បាប់​ខុស​ៗ​ពី​គ្នា​នោះ​ទេ ច្បាប់​ត្រូវ​អនុវត្ត​ដោយ​តម្លាភាព និង​ស្មើរ​ភាព​គ្នា ចំពោះ​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ខុស ។ ចំពោះ​ការ​ពាក់ព័ន្ធ​ចូល​យក​សម្ភារៈ​ក្នុង​ទីតាំង​បិត​សៀ​ល​នៅ​ក្នុង​កាស៊ីណូ​ព្រែក​ចាក​របស់​សមត្ថកិច្ច ដែល​បាន​ប្រចាំការ​នៅ​ទីនោះ​កន្លង​មក​ករណី​ខាងលើ​នេះ ត្រូវ​បាន​ផ្ទេរ​សំណុំរឿង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​រួច​ហើយ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ហេតុ​អ្វី​មិន​បង្ហាញមុខ​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​នោះ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានបន្តទៀតថា ខ្ញុំ​សូម​ជម្រាប​ថា ករណី​នេះ​ត្រូវ​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​ទៀត គ្មាន​អ្វី​ដែល​ត្រូវ​លាក់បាំង និង​ការពារ​ចំពោះ​បុគ្គល​ដែល​ល្មើសច្បាប់ និង​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​កងកំលាំង​នគរបាល​ជាតិ​នោះ​ទេ ៕