ឡានដឹកលើសទម្ងន់ចំនួន ២គ្រឿង ត្រូវក្រុមការងារពិសេសក្រសួងព័ទ្ធចាប់បាននៅខេត្តព្រះវិហារ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ ក្រុមការងារត្រួតពិនិត្យពិសេស បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តព្រះវិហារ និងចាប់បានឡាន២គ្រឿង ផ្ទុកលើសទម្ងន់ ។

ជាក់ស្តែងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី៣១ ខែឧសភានេះថា ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៦៤ គ.មលេខ៧៦ ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៣គ្រឿង ដោយក្នុងនោះ ២គ្រឿង ផ្ទុកលើសទម្ងន់ចំនួន១៥តោន និង១គ្រឿងទៀត ផ្ទុកលើស ២០តោន ៕



ចែករំលែកព័តមាននេះ