ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​លុយ​ទិញ​គ្រឿងញៀ.ន លួ.ច​ម៉ូតូ​បាន​សម្រេច ដោះ​ក្បាំង​យក​ទៅ​លក់ បាន​លុយ​១៥ដុល្លារ​ ទិញ​ថ្នាំ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន

43 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពេល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ហើយ​ដោះ​ក្បាំង​ម៉ូតូ​យក​ទៅ​លក់​បាន​លុយ​ចំនួន​១៥​ដុល្លារ ព្រោះតែ​គ្មាន​លុយ​ទិញ​គ្រឿងញៀន​ជក់​។

ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​បាន​សម្រេច ព្រោះតែ​គ្មាន​លុយ​ទិញ​គ្រឿងញៀន​ជក់ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ដឹង​ថា កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​ករណី​បាត់​ម៉ូតូ​របស់​ជន​រង​គ្រោះ ដោយ​អនុវត្ដ​តាម​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កំលាំង​នគរបាល​បាន​ធ្វេ​ី​ការ​ឃាត់​មុខសញ្ញា​លួច​ម៉ូតូ​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​បាន​សម្រេច​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1KE.7470​។

នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ ឈួ​ន សោភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លេ​ី​យ សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ កែវ សា​រ៉ា​ទី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ពិតប្រាកដ​មែន​។ មូលហេតុ​ដែល​រូបគេ​ដាច់​ចិត្ត​លួច​ម៉ូតូ​របស់​គេ​ទៅ​លក់​នោះ ដោយសារ​តែ​រូបគេ​(​ខ្លួន​)​ត្រូវការ​គ្រឿងញៀន​យក​មក​ប្រេ​ី​ប្រាស់​ផ្ទាល់ខ្លួន ។ ពេល​លួច​ម៉ូតូ​បាន​រូប​ខ្លួន​បាន​ដោះ​លក់​តែ​កា​បាំង​ម៉ូតូ​ទេ ហើយ​បាន​ប្រាក់​ចំនួន​១៥​ដុល្លា (​ដប់​ប្រាំ​ដុល្លា​អា​មេ​រិ​ក​)​។ ម៉ូតូ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​។

ចំណែក​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ រីឯ​អ្នក​ទទួល​ទិញ​សម្ភារៈ​មិន​ស្របច្បាប់​នោះ នគរបាល​បន្ដ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕​