ខេត្តកំពង់ស្ពឺត្រៀមនំត្នោត១លាននំ ដើម្បីទទួលភ្ញៀវក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៦
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺត្រៀមនំដូនតា (នំត្នោត) ដែលមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ចំនួន ១,០០០,០០០នំ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ ។

រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំនំត្នោត ដែលជាបង្អែមតំណាងឱ្យអត្តសញ្ញាណដ៏លេចធ្លោរបស់ខេត្ត ដើម្បីត្រៀមទទួលស្វាគមន៍ និងចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តក្នុងព្រឹត្តិការណ៍ «កំពង់ស្ពឺសង្ក្រាន្ត» ។

ការរៀបចំនេះ មិនត្រឹមតែបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃទឹកដីខេត្តកំពង់ស្ពឺផងដែរ ។

សូមអញ្ជើញមកទទួលយកបទពិសោធន៍នៃរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ និងភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ទីតាំងរៀបចំនំដូនតា(នំត្នោត) ស្ថិតនៅក្លោងទ្វារ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ