ទីក្រុងការ៉ាកាស៖ អាជ្ញាធរវ៉េណេស៊ុយអេឡាបានប្រគល់ មេដាយកិត្តិយសដល់ក្រុមសុនខស្វែងរក និងសង្គ្រោះរបស់វៀតណាម ដើម្បីទទួលស្គាល់ការចូលរួមយ៉ាងសកម្មក្នុងបេសកកម្មសង្គ្រោះជនរងគ្រោះពីគ្រោះរញ្ជួយដី។ ក្រុមជួយសង្គ្រោះវៀតណាមដែលមានសមាជិក ១២៤នាក់ និងសុនខសង្គ្រោះ ៨ក្បាល ត្រូវបានបញ្ជូនទៅវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៨ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។
ក្នុងចំណោមសុនខសង្គ្រោះទាំងអស់ ត្រូវបានជ្រើសឱ្យពាក់មេដាយតំណាងឱ្យក្រុម បន្ទាប់ពីបង្ហាញសមត្ថភាពខ្ពស់ក្នុងការស្វែងរកសញ្ញាមនុស្សក្រោមគំនរបាក់បែក។ រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះវៀតណាមបានជួយស្រង់សាកសពជនរងគ្រោះពីគ្រោះរញ្ជួយដីចំនួន ៤៥នាក់ ខណៈអាជ្ញាធរវេណេស៊ុយអេឡាបានកោតសរសើរថា ការលះបង់របស់ក្រុមវៀតណាម និងសុនខសង្គ្រោះបាននាំក្តីសង្ឃឹមដល់ប្រជាជន និងជួយភ្ជាប់ក្រុមគ្រួសារជាមួយសាច់ញាតិរបស់ពួកគេឡើងវិញ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ