ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​ស្ត្រី​ម្នាក់ ក្រោយ​ជន​រង​គ្រោះ​ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បង្ក្រាប​ឃាត់ខ្លួន​បាន​ហើយ​ជនសង្ស័យ​១​នាក់ ដែល​លួច​ម៉ូតូ​ស្ត្រី​រង​គ្រោះ​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដែល​ស្ត្រី​រង​គ្រោះ​បាន​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​៥​ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​លួច​យក​ម៉ូតូ ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ចំណុច បន្ទប់​ជួល​លេខ​២០២ ផ្លូវ​លេខ​៣៣៦ ក្រុម​ទី​១០ ភូមិ​២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥EH ផ្លូវ​លេខ​៣៧២ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រា​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២០:០០​នាទី​យប់ ។

ជនសង្ស័យ​ឈ្មោះ ម៉ក់ ឆា​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ ។
វត្ថុ​តាង​ចាប់​យក​មាន ៖ ម៉ូតូ​០១​គ្រឿង Honda Dream C125 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ ភ្នំពេញ 1GT-8265 (​ជា​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យ​បាន​លួច​យក​) ។

ជន​រង​គ្រោះ​ឈ្មោះ លី​ម ហ៊ា​ង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៥EH ផ្លូវ​លេខ​៣៧២ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រា​ធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី ៕

Screenshot

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>