ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្នផង! ជំងឺគុ្រនឈាមហាក់កម្រើកនៅភូមិសាស្រ្តខ្លះ

1 ម៉ោង មុន

បើ​តាម​ក្រសួងសុខាភិបាល ជំងឺគ្រុនឈាម​ហាក់​កម្រើក​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​នៅ​ខេត្តកណ្តាល ដូច្នេះ​សូម​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ទោះបីជា​ពេល​នេះ​ក្រុមការងារ​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​កន្លែង​ផ្ទុះ​ក៏​ដោយ ។

កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ក្រសួង​បាន​បញ្ជូន​ក្រុមការងារ​ចុះ​ជួយ​អន្តរាគមន៍​និង​តាមដាន​ស្ថានភាព​ជំងឺគ្រុនឈាម​ទៅ​ស្រុក​កោះធំ ខេត្តកណ្តាល ដែល​មាន​សេចក្តីរាយការណ៍​អំពី​ការ​ផ្ទុះ​ករណី​ជំ​ងឹ​ឆ្លង​ដោយ​មូស​នេះ ។

មូលដ្ឋាន​ដែល​មានការ​ឆ្លង​គ្រុនឈាម​ច្រើន គឺ​ក្រុង​សំពៅ​ពូន ឃុំ​ឈើខ្មៅ ឃុំ​ព្រែក​ជ្រៃ និង​មាន​ឆ្លង​រាយ​ប៉ាយ​នៅ​តាម​ឃុំ​ផ្សេង​ៗ​ទៀត នៃ​ស្រុក​កោះធំ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តាម​ស្ថិតិ​អ្នកជំងឺ​គ្រុនឈាម ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា ដល់ ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ភូមិសាស្ត្រ​ទាំងនោះ​បាន​កត់ត្រា​ករណី​គ្រុនឈាម សរុប​ចំនួន​៥៧៨​នាក់ ក្នុង​នោះ អ្នកជំងឺ​ធ្ងន់​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ចំនួន​៦​នាក់ ប៉ុន្តែ​គ្មាន​ករណី​ស្លាប់​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ទទួល​បន្ទុក​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល រួម​ដំណើរ​ដោយ លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​ចុះ​ជួយ​អន្តរាគមន៍ និង​តាមដាន​ស្ថានភាព​ជំងឺគ្រុនឈាម នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​ផ្ទាល់ ដើម្បី​ក្តាប់​សភាពការណ៍ និង​បច្ចុប្បន្នភាព ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>