រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល០១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទ ប្រព្រឹត្តបទល្មើសនៅចំណុចអគារព្យាបាលអ្នកជំងឺ (បន្ទប់ជាន់ផ្ទាល់ដី និងបន្ទប់ជាន់ទី៣) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ព្រះកុសុមៈ) ស្ថិតនៅដីឡីត៍លេខ៣៣ ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអធ្រាត្រ ។
ជនសង្ស័យ០២នាក់រួមមាន ៖
១-ឈ្មោះ គឹម ង៉ូវ ហៅ ង៉ូវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
២-ឈ្មោះ ចយ រក្សា ហៅ ជ្រូក ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវឌឿងហែម សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា។
វត្ថុតាងចាប់យកមាន ៖ ទូរសព្ទដៃម៉ាក Honor ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះឈ្មោះ ផន ម៉ន ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅពេលកើតហេតុ), ទូរស័ព្ទដៃ០២គ្រឿង ម៉ាក Iphone 13Promax ពណ៍ខ្មៅ និងម៉ាក VIVO ពណ៍ទឹកសមុទ្រ (ជារបស់ជនរងគ្រោះឈ្មោះ គង់ វិជ្ជា ដែលជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅពេលកើតហេតុ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ, កង់ចំនួន០២គ្រឿង (ជារបស់ជនសង្ស័យជិះម្នាក់០១គ្រឿងមកធ្វើសកម្មភាពលួច) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ