ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ហារ​រយ​កំពុង​អុកឡុក​ពលរដ្ឋ​ស្រុក​បាណ​ន់​ សង្ស័យ​មុខសញ្ញា​ដដែល ដែលសមត្ថកិច្ចបង្ក្រាបមិនបាន

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រម​ចោរ​ហារ​រយ​ដែល​គេ​សម្គាល់​ឃើញ​ថា បែក​ចេញពី​សំបុក​ក្រុម​ក្មេង​ទំនើង ហើយ​អាច​ជា​មុខសញ្ញា​ដដែល​ៗ បាន​ធ្វើ​សកម្មភាព​«​លួច​»​មិន​រើសមុខ ឬ រាល់​ទ្រព្យ​ស​មុំ្ប​ត្តិ​ផ្សេង​ៗ ដែល​ទុក​នៅ​ក្នុង​តូប ឬ ខាង​មុខ​តូប ឬ នៅ​ខាង​មុខ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នានា ដែល​ជា​ការ​បង្ករ​អសន្តិសុខ​ស្ទើរ​រាល់​យប់ ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​បាណ​ន់ ខណៈ​ដែល​ក្រុម​ចោរ​ហារ​រយ​ទាំងនោះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​។

ជាក់ស្ដែង នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៥ កក្កដា នៅ​ចំណុច​ភូមិប​បុះ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ពួក​ចោរ​មួយ​ក្រុម​ប្រដាប់​ដោយ​ដែក​បំពង់​ទីប​គ្រប់​ដៃ បាន​ដើរ​ចូល​យ៉ាង​គ​គ្លើ​ន​ទៅ​កាន់​តូប​លក់ដូរ​មួយ​កន្លែង​។ ពួ​គេ​គេ​បាន ព្យាយាម​លើកយក​ធុង​ក្លា​ស្សេ​ដ័​ធំ​មួយ ដែល​ម្ចាស់​ទុក​នៅ​ខាង​មុខ​តូប​លក់ដូរ ប៉ុន្តែ​ពួក​ជន​អន្ធពាល​លើក​មិន​រួច​ក៏​ទុក​ចោល ហើយ​នាំ​គ្នា​ដើរទៅ​ឡើង​ជិះ​ម៉ូតូ​ចាកចេញ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​សូ​ម្បី​បន្តិច​។ មិនតែប៉ុណ្ណោះ ពួក​ចោរ​មួយ​ហ្វូង​នេះ ថែម​ទាំង​ជិះ​ម៉ូតូ​អូស​ដែក​បំពង់​ទីប​បែក​ផ្កាភ្លើង​ព្រាត​ពេញ​លើ​ដងផ្លូវ​កណ្ដាល​អា​ធ្រា​ត្រ​ទៀត​ផង​។

នេះ​បើ​តាម​ជន​រង​គ្រោះ និង អ្នក​ភូមិ​ដែល​បានឃើញ​ពី​សកម្មភាព​ក្រុម​ចោរ​ហារ​រយ​នោះ​។ ម្ចាស់​តូប​លក់ដូរ និង ជា​ជន​រង​គ្រោះ ឈ្មោះ គង់ ផា​រ៉ាត់ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ បាន​ថ្លែងប្រាប់​កោះ​សន្ង​តិ​ភាព​តាម​ទូរស័ព្ទ​ថា នៅ​ក្នុង​យប់​នោះ មុន​ពេល​​កើតហេតុ អ្នកស្រី បាន​ភ្ញាក់​ពី​ដំណេក ហើយ​បានឮ​សំឡេង​ម៉ូ​ី​តូ​ប្រហែល​១០​គ្រឿង​ជិះ​ប្រដេញ​គ្នា ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច ជាមួយនឹង​សំឡេង​ជិះ​អូស​ដាវ ឬ ដែក​បែក​ផ្ការ​ភ្លើង​ពេញ​ថ្នល់ តែ​អ្នកស្រី​មិនដឹង​ថា ក្រុម​ជន​ន​ណា​ទេ ព្រោះ​តាម​មើល​មិន​ទាន់​។ លុះ​បន្តិច​ក្រោយមក គាត់​បានឮ​សំឡេង​ម៉ូតូ​ប្រហែល​០២​ទៅ​០៣​គ្រៀង ជិះ​ត្រឡប់​មក​វិញ តែ​មិន​អូស​ដាវ ឬ ដែក​ទេ​។ គាត់​បាន​តាម​លបមើល​តាម​ចន្លោះ​ទ្វារផ្ទះ ស្រាប់តែ​ឃើញ​ក្រុម​នោះ​ឈប់​នៅ​ខាង​មនុ​ខ​តូប​គាត់ ហើយ​ឃើញ​ម្នាក់​អង្គុយ​លើ​ម៉ូតូ រីឯ​ចំនួន​០៣​នាក់​ចុះ​ដើរមក​ព្យាយាម​លើកយក​ធុង​ក្លា​ស្សេ​គាត់ តែ​លើក​មិន​រួច​ព្រោះ​មាន​គ្រឿង​កំប៉ុង​ច្រើន​ពេក ក្នុង​នោះ​មាន​ស្រា​បៀរ​ផង​។

អ្នកស្រី ភង់ ផា​រ៉ាត់ បាន​បញ្ជាក់​ថា ជន​០៣​នាក់​ដែល​ដើរ​ចូល​បំរុង​លួច​ធុង​ក្លា​ស្សេ សុទ្ធតែ​មាន​កាន់​ដែក​បំពង់​ទីប​ក្នុង​ដៃ ហើយ​ដែក​នោះ​មាន​ភ្ជាប់​កាំបិតប៉័ងតោ​នៅ​ខាង​ចុង​ផង​។ ពួក​វា​បំរុង​លើកយក​ធុង​ក្លា​ស្សេ​នោះ តែ​លើក​មិន​រួច ព្រោះ​ធ្ងន់ ហើយ​ជាប់​ច្រ​វ៉ា​ក់​នឹង​សរសរ​ទៀត​។ គាត់​បាន​បន្ថែម​ថា នៅ​ក្នុង​ធុង​ក្លា​ស្សេ​ដ៏​ធំ​នោះ ទាំង​គ្រឿង​ភេសជ្ជៈ និង ស្រា​បៀរ យ៉ាងតិច​១០​កេះ​។ ដោយ​លួច​មិន​បាន​សម្រេច ពួក​វា​ន៏​នាំ​គ្នា​ដើរទៅ​ឡើង​ជិះ​ម៉ូតូ​វិញ ឆ្ពោះទៅ​ទិស​ខាងលិច (​ទៅ​ខាង​ភ្នំ​សំពៅ​) បាត់​ទៅ​។

បើ​តាម​អ្នកស្រី គង់ ផា​រ៉ាត់ បាន​បញ្ជាក់​ដែរ​ថា កាលពី​អំឡុង​ខែឧសភា កន្លង​ទៅ ក្រុម​ចោរ​ហារ​រយ​នេះ ធ្លាប់​មក​លួច​កាប់​ធុង​ក្លា​ស្សេ​គាត់​ម្ដង​ហើយ ដើម្បី​លួច​យក​គ្រឿង​កំប៉ុង​នៅ​ក្នុង​នោះ តែ​កាប់​មិន​ដាច់ ហើយ​ពួក​វេ​ក៏​ចេញ​បាត់​ទៅ​។ ដោយសារ​តែ​ធ្លាប់​រង​របួស​ផ្លូវ​អារ​ម្ម​ណ៏​ម្ដង​បែប​នេះ​ហើយ ទើប​អ្នកស្រី​សម្រេច​បំពាក់​កាមេរ៉ា​សុ​ត្ថិ​ភាព ដើម្បី​រង់ចាំ​មើល​មុខ​ចោរ ទី​បំ​ផ​យ​ក្រុម​ចោរ​មួយ​ហ្ក​វូ​ង​នេះ​វិល​ត្រឡប់​មក​ឲ្យ​គាត់​ឃើញ​មុខ​មែន តែ​សំណាងល្អ​ពួក​វា​លើក​ធុង​ក្លា​ស្សេ​មិន​រួច កុំ​អី​អស់​ស្រ​បៀរ​មួយ​ធុង​។

អ្នក​ភូមិ​ដែល​បាន​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​ចោរ​មួយ​ហ្វូង​ជីះ​ម៉ូតូ​អូស​ដាវ ឬ អូស​ដែក​បំពង់​ទីប​ខាងលើ​នេះ បាន​និយាយ​ថា គេ​ពិតជា​បានឃើញ​ពួក​ជន​អន្ធ​បាល​មួយ​ក្រុម ជិះ​ម៉ូតូ​អូស​ដាវ ឬ អូស​ដែក​បំពង់​ទីប តាម​ផ្លូវថ្នល​កាក់​តាម​ភូមិប​បុះ ឆ្ពោះទៅ​កាន់​ឃុំ​ភ្នំ​សំពៅ ទាំង​កណ្ដាល​អា​ធ្រា​ត្រ​មែន​។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឮ​គេ​និយាយ​ពេញ​ភូមិ​ថា ក្រុម​ជិះ​ម៉ូតូ​អូស​ដាវ ឬ ដែក​បំពង់​ទីប​នោះ បាន​ចូល​លួច​យក​ធុង​ក្លា​ស្សេ​នៅ​ខាង​តូប​លក់ដូរ​គេ​ក្នុងភូមិ តែ​លួច​មិន​បាន​សម្រេច​។ ជុំវិញ​ករណី​នេះ អ​ធិការ​ស្រុក​បាណ​ន់ លោក ហេង បារាំង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ទ​ទូល​បាន​ព័​ត៏​មាន​នេះ មន្ត្រី​ជំនាញ​របស់​លោក សហការ​ជាមួយ​មន្ត្រី​ប៉ុ​ស្ដ៏​រដ្ឋបាល បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ ដើម្បី​សួរនាំ​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវ​ជ្រារ ប៉ុន្តែ​មិន​តាន់​ច្បាស់លាស់​ពីមុខ​សញ្ញា​ក្រុម​ជនសង្ស័យ​នៅឡើយ​ទេ​។

ចំពោះ​អំពើ​«​ចោរកម្ម​» ដែល​បាន​កើតឡើង​ស្រ​ដៀង​ៗ​គ្នា​ដដែល​ៗ​នេះ បើ​តាម​អ្នក​ភូមិ​បាន​រំលឹក​ពី​ប្រវត្តិ នៃ​ក្រុម​ចោរ​ហារ​រយ ដែល​តែង​បង្ក​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ដដែល​ៗ រហូត​ដល់​សព្វ​ថ្ងៃនេះ ពួក​គេ​បាន​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​បែប​ច្រំ​ដែល​ៗ​នេះ ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​។ ក្រុម​ចោរ​ដែល​មាន​សមាសភាព​ដូច​ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ តែង​ធ្វើ​សកម្មភាព​លួច របស់របរ ឬ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ស្ទើរ​គ្រប់​ទិស​ទី ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ដែល​ជា​ការ​បង្ក​អសន្តិសុខ​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ជា​រឿង​ដដែល​ៗ តែ​សមត្ថកិច្ច​មិន​អាច​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​បាន​។ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ក្រុម​ចោរ ដែល​មាន​ភិនភាគ​ស្រ​ដៀង​គ្នា​នេះ បាន​លួច​យក​ធុង​ក្លា​ស្សេ​អ្នក​លក់ដូរ​នៅ ភូមិ ឃុំ ខាងលើ​នេះ​ម្ដង​ហើយ​។ នៅ​ក្នុង​ធុង​ក្លា​ស្សេ​មាន​គ្រឿង​កំប៉ុង ដូច​ជា​ទឹក​សុទ្ធ ទឹក​ផ្លែ​ឈើ និង ស្រា​បៀរ​ជា​ច្រើន​ផង​។ ពួក​គេ​វា​បាន​ដឹក​យក​ទៅ​ផឹក​អស់​គ្មាន​សល់ រួច​ផ្លុ​ង​ធុង​ក្លា​ស្សេ​ចោល​នៅ​ក្បែរ​ភ្លឺ​ទុក​ឲ្យ​ម្ចាស់​វិញ​។

ក្រោយមក​ទៀត ក្រុម​ចោរ​ស្រ​ដៀង​ៗ​គ្នា​នេះ បាន​វាយ​កញ្ចក់​ទូរ​លក់​គ្រឿង​ម្ជួ​រ និង គ្រឿង​ប្រហិត លួច​យក​ទៅ​អស​គ្មាន​សល់​ទៀត នៅ​ខាង​មុខ​ផ្លូវ​ចូល​ប្រសា​ទបាណ​ន់​។ ប៉ុន្តែ​សមត្ថកិច្ច​ស្រុក​នេះ នៅ​តែ​គ្មាន​លទ្ធិ​ភាព​ទប់ស្កាត់ ឬ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ម្នាក់​ណា​ឡើយ រហូត​មក​ទល់​នឹង​ពេល​នេះ ក្រុម​ចោរ​ហារ​រយ​នេះ នៅ​តែ​ធ្វើ​សកម្មភាព​យ៉ាង​គ​គ្លើ​ន​ដដែល​។ ជុំវិញ​អំពើ​ចោរកម្ម​យ៉ាង​កក្រើក​ស្រុក​បាណ​ន់ រហូត​មក​ដល់​ពេល​នេះ បើ​តាម លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ទ​ទូល​ផែន​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ប្រាប់​ថា លោក​មិន​ធ្លាប់​ទ​ទូល​បាន​របាយ​ការ​ណ៏​ស្ដី​ពី​បទល្មើស​«​ចោរកម្ម​» ដូច​ខាងលើ​នេះ​ម្ដងណា​ទេពី​ខាង​អធិការ​ស្រុក​បាណ​ន់​។

សូ​ម្បី​តែ​ករណី​ក្រុម​ជនសង្ស័យ​មួ​ម​ក្រុម​នាំ​គ្នា​ចូល​លួច​ធុង​ក្លា​ស្សេ​ខាងលើ​នេះ ក៏​ខាង​អធិការ​ស្រុក​បាណ​ន់ មិន​បាន​រាយ​ការ​ណ៏​ទៅ​កាន់​មន្ត្រី​ការិយាល័យ​បានដឹង​ដែរ​។ លោកស្នងការ​រង បាន​រំ​លឺ​ក​ដែរ​ថា កន្លង​មក​ពេល​ប្រជុំ​ប្រចាំខែ​ម្ដង​ៗ លោកស្នងការ​ខេត្ត បាន​ចេញ​បទបញ្ជា ជម្រុញ និង ដាក់​ផែនការ​ច្បាស់លាស់ ឲ្យ​តាម​បណ្ដា​អធិការ​នានា ត្រូវ​ចុះ​ពង្រឹង​សន្តិសុខ ទប់ស្កាត​បទល្មើស តាមដាន​រាល់​សកម្ម​មុខសញ្ញា​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មន្ត្រី​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ហាក់​ធ្វើ​មិនដឹងមិនឮ រហូត​តាម​អធិការ​ខ្លះ ព្យាយាម​លាក់បាំង​បទល្មើស មិន​ព្រម​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ឬ ធ្វើ​របាយ​ការ​ណ៏​ទៅ​ការិយាល័យ​ជំនាញ​ទេ​។ ជាក់ស្ដែង​ដូច​បទល្មើស នៅ​ស្រុក​បាណ​ន់​នេះ កើត​ឡើងជា​បន្តបន្ទាប់ ​តែ​មន្ត្រី​ជំនាញ គ្មាន​របាយ​ការ​ណ៏​ជូន​ថ្នាក់លើ​ទេ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>