ក្រសួងបរិស្ថាន បានអះអាងថា សត្វខ្លាភ្ញីថ្មកែវ ដែលជាប្រភេទសត្វ មំសាសី ស្ថិតក្នុងក្រុមប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់ដោយការបរបាញ់ និងការបាត់បង់ទីជម្រក នៅបន្តមានវត្តមាននៅកម្ពុជា ។
ក្រសួងបរិស្ថាន បានអះអាងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ថា រយៈពេល៣ខែ ចាប់ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានវា រួមជាមួយនឹងសត្វ១៣ ប្រភេទទៀត ។
នៅកម្ពុជា ខ្លាភ្ញីថ្មកែវ ត្រូវបានកត់ត្រាជាលើកដំបូងដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងស្រុក ដែលមាននៅកែវសីមាខេត្តមណ្ឌលគិរី និងនៅឧទ្យានជាតិបូកគោ, ឧទ្យានជាតិវីរៈជ័យ, ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ជួរភ្នំ ក្រវាញភាគកណ្ដាល ។
ខ្លាភ្ញីថ្មកែវ មិនធំទេ វាមានមាឌតូច ដងខ្លួនវែង ត្រចៀកមូល និងកន្ទុយវែងសំពោងសម្បុរដី ដោយផ្នែកខាងលើ និងខាងក្រោមមានពណ៌ត្នោតខ្ចី ជាពិសេសនៅលើដងខ្លួនមានស្នាមអុចៗតូចធំរាយប៉ាយ ។
ចំណែកនៅលើក និងខ្នងមានឆ្នូតពណ៌ខ្មៅ ។ រីឯនៅលើជើង និងកន្ទុយរបស់វាវិញមានស្នាមអុចៗពណ៌ខ្មៅ និងស្នាមអុចធំៗនៅត្រគាក ក៏ប៉ុន្តែស្នាមអុចនេះមានទំហំតូចជាខ្លាពពក ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ