ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំងឺអេបូឡាផ្ទុះខ្លាំងនៅកុងហ្គោ ស្លាប់ជិត ៥០០នាក់

4 ម៉ោង មុន



ប្រទេសកុងហ្គោ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកុងហ្គោ​ បានរាយការណ៍ថា ការផ្ទុះជំងឺអេបូឡាចុងក្រោយបានឆ្លង​ចំនួន ១,៥២៨ករណី​ ក្នុងនោះមានអ្នកស្លាប់ ​៤៩២នាក់​ ខណៈការឆ្លងនៅតែបន្តរីករាលដាលក្នុងសហគមន៍។ មកទល់ពេលនេះ អ្នកជំងឺ ​២៣៩នាក់​ បានជាសះស្បើយ ខណៈ ​៦២៨នាក់​ កំពុងសម្រាកព្យាបាល ឬដាក់ឱ្យនៅដាច់ដោយឡែក ហើយមានករណីសង្ស័យ ​១៨៥ករណី​ បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី៦ ខែកក្កដានេះ។

អាជ្ញាធរសុខាភិបាលបានព្រមានថា ការគ្រប់គ្រងការផ្ទុះជំងឺកំពុងប្រឈមបញ្ហាជាច្រើន រួមមានការតាមដានអ្នកប៉ះពាល់មិនទាន់មានប្រសិទ្ធភាព កង្វះសម្ភារៈវេជ្ជសាស្ត្រ និងអសន្តិសុខនៅតំបន់រងគ្រោះ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក​បានចាប់ផ្តើមការសាកល្បងព្យាបាលថ្មី សម្រាប់វីរុសអេបូឡាប្រភេទបំប្លែងខ្លួនថ្មីដែលបច្ចុប្បន្ននៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលដែលត្រូវបានអនុម័តនៅឡើយ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>