ខេត្តកំពង់ឆ្នាំង ៖ រូបសំណាកលោកយាយទេព ដែលប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋទូទៅផ្សេងទៀត តែងតែគោរពបូជា ដោយមានជំនឿបារមីសក្តិសិទ្ធ ត្រូវបានជនញៀនថ្នាំ(បែក) យកពូថៅ វាយដាច់ព្រះកេះ ចេញពីស្មា បណ្ដាលឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៤០ នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងអាសនៈលោកយាយទេពថ្មី ក្នុងវត្តទេពធីតារាមហៅវត្តយាយទេព ក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទោះយ៉ាងណាជនបង្ក ត្រូវបានចាប់ឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានឈ្មោះ នួន វិជ្ជា ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។
ក្រោយការចាប់ខ្លួនជនបង្កបានសារភាពថា មូលហេតុដែលរូបគេយកពូថៅទៅកាត់ព្រះកេស លោកយាយទេព ដោយសារយាយទេពធ្វើឱ្យគ្រួសារគេឈឺ និងផ្ចាញ់គ្រួសារគេរៀងរហូតមក ទើបធ្វើឲ្យរូបគេមានកំហឹង បានជិះម៉ូតូចេញពីផ្ទះ យកពូថៅទៅកាប់រូបសំណាក់ លោកយាយតែម្ដង ។
យ៉ាងនេះក្តី តាមមន្ត្រីនគរបាលមូលដ្ឋាន បញ្ជាក់ថា ជននេះជាមនុស្សញៀនថ្នាំ ហើយអាចបែកថ្នាំ ទើបប្រព្រឹត្តអំពើអមនុស្សធម៌បែបនេះ ។
សមត្ថកិច្ចបានដករហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកអ៊ឹមស្លាស MSLASពណ៌ខ្មៅ ពូថៅមួយដើម និងទូរសព្ទម៉ាក samsung មួយគ្រឿង ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ