រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានរៀបចំកម្មវិធីចំនួន ៦លើក ដោយជោគជ័យនៅក្នុងតំបន់និយាយភាសាបារាំងផ្សេងៗគ្នារួចមក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់សេដ្ឋកិច្ចនៃប្រទេសដែលនិយាយភាសាបារាំងដ៏មានសក្តានុពល និងរួបរួមតែមួយ ដោយរៀបចំ និងសហការជាមួយអាជ្ញាធរជីប៊ូទី នូវបេសសកម្មសេដ្ឋកិច្ចថ្មីមួយនៃប្រទេសនិយាយភាសាបារាំង ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៦ នៅប្រទេសជីប៊ូទី (Djibouti) ។

ការផ្តួចផ្តើមនេះប្រារព្ធឡើងក្នុងគោលបំណងពង្រឹងការដោះដូរពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋាភិបាលដែលជាសមាជិក និងរួមចំណែកដល់ការរៀបចំគម្រោងជារួម និងបង្កើនភាពជាដៃគូប្រកបដោយចីរភាពរវាងអ្នកដែលជាតួអង្គសេដ្ឋកិច្ចរបស់ប្រទេសនិយាយភាសាបារាំង នៅក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដើម្បីការផ្លាស់ប្តូរ និងការបង្កើតការងារ ជាពិសេសសម្រាប់យុវជន និងស្ត្រី ។ នៅក្នុងឆ្នាំនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សូមស្នើទៅក្រុមហ៊ុនដែលនិយាយភាសាបារាំង ហើយជាអ្នកកំពុងស្វែងរកដៃគូក្នុងការបង្កើនទីផ្សារអន្តរជាតិ ចូលមកអភិវឌ្ឍ និងសម្រេចឱ្យបានជាមួយគ្នានូវភាពជាដៃគូពាណិជ្ជកម្មនៅប្រទេសជីប៊ូទី ដែលជាទីតាំងប្រសព្វនៃផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ដែលតភ្ជាប់អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី និងអឺរ៉ុប ហើយក៏ជាច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់អាហ្វ្រិកខាងកើត ដែលមានប្រជាជនប្រមាណ ៦០០ លាននាក់ ។
បេសកម្មសេដ្ឋកិច្ចនឹងផ្តោតសំខាន់ទៅលើវិស័យចំនួនប្រាំ ដែលរដ្ឋាភិបាលជីប៊ូទីយកចិត្តទុកដាក់ខ្លាំងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួនដែលមានដូចជា ៖ ការដឹកជញ្ជូន និងភស្តុភារកម្ម ដែលពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេស សេវាកម្មឌីជីថល ថាមពលកកើតឡើងវិញ សុខាភិបាល និងទេសចរណ៍ប្រកបដោយចីរភាព ។ ក្រុមហ៊ុនដែលចូលរួមនៅក្នុងកម្មវិធីនេះនឹងទទួលបាននូវរបៀបវារៈមួយ ដែលរៀបចំឡើងឱ្យមានការជួបជុំជាពិសេសនូវជំនួបតាមផែនគោលដៅជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន ការផ្គូផ្គងពាណិជ្ជកម្ម ប្រភេទអាជីវកម្មទៅអាជីវកម្ម (B2B) ដែលបានរៀបចំដោយមានការណែនាំពីអ្នកជំនាញ ព្រមទាំងដំណើរទស្សនកិច្ចទៅកាន់បណ្ដាទីតាំងមួយចំនួនដែលមានសារសំខាន់ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ ។
រាល់ក្រុមហ៊ុនដែលបានអញ្ជើញមកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិក សមាជិកស្ថាបនិក ឬអ្នកសង្កេតការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដែលមានសមាសភាពច្រើនជាងគេក្នុងការធ្វើធុរកិច្ចអន្តរជាតិ និងមានប្រតិបត្តិការក្នុងវិស័យគោលដៅមួយ ឬច្រើនក្នុងចំណោមវិស័យទាំងប្រាំ អាចដាក់ពាក្យស្នើសុំរបស់ខ្លួនរហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ តាមរយៈគេហទំព័រ ៖ https://missions-economiques.djibouti.francophonie.org/fr ៕ អត្ថបទសហការ
[សេ្កន QR]
ចែករំលែកព័តមាននេះ