ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បារាំងបង្កើនល្បឿនការទូត! លោក ម៉ាក្រុង ទូរស័ព្ទទៅមេដឹកនាំអ៊ីរ៉ង់ និងអ៊ីស្រាអែល ជំរុញឱ្យចរចាបញ្ឈប់សង្រ្គាមជាបន្ទាន់

1 នាទី មុន

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង​ បានបើកយុទ្ធនាការទូតយ៉ាងក្ដៅគគុកកាលពីថ្ងៃអង្គារ ដោយបានជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian…

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង​ បានបើកយុទ្ធនាការទូតយ៉ាងក្ដៅគគុកកាលពីថ្ងៃអង្គារ ដោយបានជជែកតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀតចុះផ្សាយនៅថ្ងៃទី២៥ ខែមីនានេះ។

ក្នុងជំនួបតាមខ្សែទូរស័ព្ទនេះ លោក ម៉ាក្រុង បានដាក់សម្ពាធឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារដែលលោកហៅថា “មិនអាចទទួលយកបាន” លើបណ្ដាប្រទេសក្នុងតំបន់ និងទាមទារឱ្យបើកច្រកសមុទ្រ ហូម៉ូស ឡើងវិញជាបន្ទាន់។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវតែបង្ហាញ “សុច្ឆន្ទៈក្នុងការចរចា” ដើម្បីកាត់បន្ថយភាពតានតឹង និងឆ្លើយតបទៅនឹងការរំពឹងទុករបស់សហគមន៍អន្តរជាតិ ជាពិសេសលើបញ្ហានុយក្លេអ៊ែរ។ ស្របពេលជាមួយគ្នានេះ លោកក៏បានទទូចឱ្យភាគីអ៊ីស្រាអែលប្ដេជ្ញាចិត្តការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលផងដែរ ដើម្បីបើកផ្លូវឆ្ពោះទៅរកការសន្ទនាដោយស្មោះត្រង់។ បារាំងបានបង្ហាញជំហរច្បាស់លាស់ថា ខ្លួននៅតែមានសាមគ្គីភាពជាមួយប្រជាជនអ៊ីស្រាអែល ចំពោះការវាយប្រហារប្រចាំថ្ងៃពីសំណាក់អ៊ីរ៉ង់ និងក្រុមហេប៊ូឡា ប៉ុន្តែការសងសឹកត្រូវតែមានកម្រិត និងជៀសវាងមហន្តរាយសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅតែបន្តកើតមាន ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថាកិច្ចចរចារវាងអាម៉េរិក និងអ៊ីរ៉ង់កំពុងតែបន្តទៅមុខ ប៉ុន្តែខាងទីក្រុងតេហេរ៉ង់បែរជាបានចេញមុខបដិសេធដាច់អហង្ការថា មិនមានកិច្ចចរចាណាមួយកើតឡើងឡើយ មិនថាតាមរយៈផ្លូវត្រង់ ឬផ្លូវវាងនោះទេ។ ការផ្ទុយគ្នានៃព័ត៌មាននេះ កាន់តែធ្វើឱ្យពិភពលោកបារម្ភថា រយៈពេលពន្យារពេលវាយប្រហារ ៥ ថ្ងៃរបស់លោក ត្រាំ អាចនឹងរលាយសាបសូន្យ ប្រសិនបើការទូតរបស់បារាំងមិនទទួលបានលទ្ធផលជាផ្លែផ្កា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ