ទីក្រុងប្រ៊ុចសែល៖ មានហេតុការណ៍រថភ្លើងបើកបុករថយន្តបឺសមួយគ្រឿងដែលដឹកសិស្សសាលានៅប្រទេសបែលហ្សិចបណ្ដាលឱ្យមនុស្សមួយចំនួនមិនដឹងប៉ុន្មាននាក់ទេបានស្លាប់។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែលហ្សិច។ លោករដ្ឋមន្ត្រីប៊ែណាត ឃ្វីនទីន (Bernard Quintin) បានបង្ហោះសារនៅលើបណ្ដាញអ៊ិចថានៅក្នុងស្ថានការណ៍វង្វេងវង្វាន់យ៉ាងខ្លាំង លោកទទួលដំណឹងថាឧបទ្ទវហេតុខាងលើនេះកើតឡើងនៅតំបន់ប៊ូហ្គឹនហ៊ូត (Buggenhout)។
រថភ្លើងមួយគ្រឿងបុកពេញទំហឹងទៅលើរថយន្តបឺសដឹកសិស្សសាលា។ លោកសូមសម្ដែងការសោកស្ដាយចំពោះជនរងគ្រោះ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ចំពោះអ្នករបួសវិញ លោកសូមជូនពរឱ្យពួកគេមានកម្លាំងកំហែងឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវីអ័រធី (VRT) ឱ្យដឹងថារថយន្តនោះដឹកសិស្សាសាលាតូចៗចំនួន៧នាក់ និងមនុស្សធំពេញវ័យ២នាក់។ នៅក្នុងចំណោមមនុស្សពេញវ័យទាំងនោះ ម្នាក់ជាតៃកុងឡាន ចំណែកម្នាក់ទៀតជាអ្នកមើលការខុសត្រូវលើកូនសិស្ស។
អ្នកនាំពាក្យអយស្ម័យយានប្រាប់អាអែហ្វប៉េថាការបុកគ្នារវាងរថយន្តបឺស និងរថភ្លើងកើតឡើងនៅចំណុចប្រសព្វ។ ការបុកផ្ទប់គ្នានោះមានសភាពខ្លាំងក្លាណាស់។ អ្នកនាំពាក្យចាត់ទុកព្រឹត្តិការណ៍នៅក្នុងគ្រានោះមានលក្ខណៈរន្ធត់ដូចនៅក្នុងខ្សែភាពយន្ត។ រហូតមកដល់ពេលនេះ នគរបាលនៅតែមិនទាន់អាចបញ្ជាក់ថាតើអ្នកស្លាប់នៅក្នុងហេតុការណ៍នេះមានប៉ុន្មាននាក់នោះទេ៕ ប្រភព៖ Euro News
ចែករំលែកព័តមាននេះ