ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋ​ភៀស​សឹក​ជិត​៦​សែន​២​ម៉ឺន​នាក់ ឬ​ជាង​៩៥% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជិត​៦​សែន​២​ម៉ឺន​នាក់ ឬ​ជាង​៩៥% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ នៅ​មាន​ពលរដ្ឋ​ចំនួន​៣០.១៤០​នាក់​ទៀត (​ស្ត្រី ១៥.៥៥៣​នាក់​និង​កុមារ​១០.១៥២​នាក់​) ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​កម្ពុជា គិត​ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៥ ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦​របស់​ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក ភាគី​ថៃ​ពុំ​ទាន់​អនុវត្ត​ពេញលេញ​តាម​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅឡើយ​ទេ​។

ក្រសួងមហាផ្ទៃ​បាន​បន្ត​កត់ត្រា​ទុក​រាល់​សកម្មភាព​មិន​ស្មោះត្រង់​របស់​ភាគី​ថៃ ចំណាត់ការ​ផ្លូវច្បាប់ និង​ការទូត​របស់​រាជរដ្ឋាភិបាល ទន្ទឹម​គ្នា​នឹង​ការ​បន្ត​យក ចិត្ត​ទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ និង​តំបន់​ស៊ី​វិល ដោយសារ​អំពើ​ឈ្លានពាន ជា​ពិសេស​ពលរដ្ឋ​ដែល នៅ​ពុំ​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​។
ក្នុង​ស្ថានភាព​នេះ ក្រសួងមហាផ្ទៃ សូម​ជូន​បច្ចុប្បន្នភាព​សភាពការណ៍ គិត​ពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៥ ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ស្ថានភាព​ពលរដ្ឋ​ភៀស​សឹក​៖​មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន​១២៩​នាក់​បន្ថែម​ទៀត បាន​បន្ត​ចាក​ចេញពី​ជំរំ សុវត្ថិភាពត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

ដូច្នេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ជិត ៦​សែន​២​ម៉ឺន​នាក់ ឬ ជាង​៩៥% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ នៅ​មាន​ពលរដ្ឋ​ចំនួន​៣០.១៤០​នាក់​ទៀត (​ស្ត្រី ១៥.៥៥៣​នាក់​និង​កុមារ​១០.១៥២​នាក់​) ពុំ​ទាន់​អាច​វិល​ទៅ​លំនៅ​ឋាន​វិញ ។ ការ​បន្ត​ផ្អាក​សេវា​សាធារណៈ​ជា​មូលដ្ឋាន​នៅ​ខេត្តឧត្តរមានជ័យ មាន​សាលារៀន​៨ និង​មន្ទីរពេទ្យ​/​មណ្ឌល សុខភាព​៥ នៅ​បន្ត​ផ្អាក ។ ខេត្តបន្ទាយមានជ័យ មាន​សាលារៀន៥ និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​១​បន្ត​ផ្អាក​។ ខេត្តព្រះវិហារ មាន​សាលារៀន​៧ និង​មន្ទីរពេទ្យ​/​មណ្ឌល​សុខភាព​២​នៅ​បន្ត​ផ្អាក​។

ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ស៊ី​វិល​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ មក ការ​ខូចខាត​ទ្រព្យ សម្បត្តិ​សាធារណៈ និង​ឯកជន​ពុំ​ទាន់​មាន​របាយ​កា រណ៍​ថ្មី​បន្ថែម​លើ​ករណី​ដែល​ក្រសួង​បាន​កត់​ត្រាទុក​នៅឡើយ​ទេ ។
ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​គាំទ្រ និង​អំពាវនាវ​សាធារណជន​ចូលរួម​តាមដាន និង​ផ្តល់​សារសំខាន់ ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរ​ដ្ឋា ភិ​បាល ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ Compulsory Conciliation) ស្ថិត​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ស្វែងរក​ដំណោះ ស្រាយ​តំបន់​ទាមទារ ដែនសមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា និង​ថៃ បន្ទាប់​ពី​ភាគី​ថៃ​ប្រកាស​ជា​ផ្លូវការ ដកខ្លួន​ចេញពី​អនុស្សរណៈ​យោគយល់​ជាមួយ​កម្ពុជា ។

ជា​ពិសេស សូម​ប្រកាស​គោរព​អនុ​សាស ន៍​តម្រង់​ទិស​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១២ ខែឧសភា​នេះ បាន​រំលឹក​រាជរដ្ឋាភិបាល ដើរ​ត្រង់​ទៅ រក​យន្តការ​ច្បាប់​សមុទ្រ ឬ UNCLOS ដោយ​ពុំ​ចាំបាច់​មានការ​យល់ព្រម ឬ​ការ​ចរចា​ទ្វេភាគី​ជាមួយ​ភាគី​ថៃ​ឡើយ​។

ក្រសួងមហាផ្ទៃ សូម​អំពាវនាវ​ជន​រួម​ជា តិ ទាំង​ក្នុង និង​ក្រៅប្រទេស រួបរួម​ស្មារតី សាមគ្គី​គាំទ្រ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី ដែល​បាន​កំពុង​ដឹកនាំ​បេសកកម្ម​ដោះស្រាយ បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិ វិធី តាម​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ សំដៅ​នាំ​មក​វិញ​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​តាម​ខ្សែបន្ទាត់​ក្នុង​ដែន ជាតិ​សស ពី​ភាព​ជា​ប្រក្រតី​នៃ​ប្រជាជន​ទាំង​សងខាង​៕