ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ក្រុងអត់ដំបូល បុ.កជាមួយ​ម៉ូតូសណ្តោង​រ៉ឺម៉ក២​គ្រឿង ឆាប​ឆេះ​យ៉ាងសន្ធោសន្ធៅ របួសភ្ញៀវ​ ​៣​នាក់ ផ្អើលម្តុំកោះពេជ្រ

22 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍ ​មួយ​គ្រឿង​បាន​ឆាបឆេះ​បណ្ដាល​ឲ្យ អ្នក​ទេសចរណ៍​ចំនួន ៣​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​នៅ​កោះ​ពេជ្រ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ម៉ូតូ​សណ្តោង រ៉ឺ​ម៉ក​ចំនួន ២​គ្រឿង​អូស​ជា​ច្រើន​ម៉ែត្រ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ ស្ថិត​នៅ តាម​បណ្ដោយ​មហាវិថី​កោះ​ពេជ្រ​ក្នុង ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

រថយន្ត​ទេសចរណ៍​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឆាបឆេះ​នោះ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-9899  ជា​រថយន្ត ក្រុមហ៊ុន ​បើកបរ ដោយ ឈ្មោះ ជី យ៉ុ​ង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​ខ្មែរ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល​ដែល​រថយន្ត​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​កោះ​ពេជ្រ​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ចំនួន​ពីរ​គ្រឿង​ជា​បន្តបន្ទាប់​និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រថយន្ត​ឆាបឆេះ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​និង​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ចំនួន ៤​គ្រឿង​ទៅ​អន្តរាគមន៍​នៅ​ក្នុង​នោះ​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​គ្រឿង​និង​រថយន្ត​កោះ​ពេជ្រ​ចំនួន​ពីរ​គ្រឿង​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។

តាម​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្ដា​ឲ្យ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​ខាងលើ​រង​ការ​ខូចខាត​ប្រមាណ ៧០%​ព្រមទាំង​ម៉ូតូ​រឺ​ម៉ក​ចំនួន​០២​គ្រឿង​ទៀត​និង​បង្ក​អោយ​ភ្ញៀវ​ទេសចរណ៍ បាន​រង​របួស ចំនួន ០៣​នាក់ ជនជាតិ​ខ្មែរ​ម្នាក់ បាន​រង​របួសធ្ងន់ និង​ជនជាតិ​បរទេស​ចំនួន​០២​នាក់ (​ស្រី​)​បាន រង​របួសស្រាល​។ ចំពោះ​មូលហេតុ​ដែល​កើត​មាន​អគ្គី​ភ័យ​នេះ​បណ្តាល​មក​ពី ឆ្លង​ចរន្ត​ភ្លើង​ក្នុង​រថយន្ត​បង្ក​ជា​អគ្គិភ័យ​៕