ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ស្នាក់​នៅ​ខុសច្បាប់ ៣​ទីតាំង​នៅភ្នំពេញ​ ឃាត់ខ្លួន​ជនបរទេស​​៨៣​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ទីតាំង​ស្នាក់​នៅ​របស់​ជនជាតិ​បរទេស​ចំនួន ៣ ទីតាំង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ចុះ​រដ្ឋបាល​ឆែកឆេរ​ដោយ​ឃាត់​ជនបរទេស​ចំនួន ៨៣​នាក់ លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆរ​បោក​តាម​ប្រ​ព​ន្ប​ច្ចេក​វិទ្យា​Online Scams និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​,​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ដោយ​មាន ការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​តំណាង​អយ្យការ​ផង​ដែរ ។

ទីតាំង​ដែល​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រក​ឃើញ​បទល្មើស រួមមាន​៖
ទីតាំង​ទី​១៖ ស្តិ​ត​នៅ​ផ្លូវ​១៩២៨ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​រក​ឃើញ​ជនជាតិ​ចិន ៣២​នាក់​(​គ្មាន​លិខិតឆ្លងដែន​១៧​នាក់ , សង្ស័យ​លិខិតឆ្លងដែន​ក្លែងក្លាយ​០១​នាក់​)​ជនជាតិ​ម៉ា​ឡេ​ស៊ី ០១​នាក់​ជនបរទេស​ទាំង​៣៣​នាក់ រត់​ពួន​អំឡុង​ពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ (​មិន​សហការ​ជាមួយ​សមត្ថកិច្ច និង ស្នាក់​នៅ​ដោយ​ខុសច្បាប់​) ។

ទីតាំង​ទី​២ ស្ថិត នៅ​ខុន​ដូរ SKY TREE អគារ​A , B , C ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បាន​រក​ឃើញ បរទេស​៣១​នាក់ ពាក់ព័ន្ធ​បទល្មើស Online Scams ខុសច្បាប់ ក្រោម​រូបភាព​អូស​ទាញ​វិនិយោគ​ខុសច្បាប់ ។ និង​ដកហូត​សម្ភារៈ កុំព្យូទ័រ All IN ONE ចំនួន​សរុប ០៤​គ្រឿង​, កុំព្យូទ័រ​យួ​ដៃ Laptop ចំនួន​សរុប ២១​គ្រឿង​, ទូរស័ព្ទ​ដៃ ចំនួន​សរុប ១០៤​គ្រឿង​, លិខិតឆ្លងដែន​សញ្ជាតិ​០៩​ក្បាល ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

ទីតាំង​ទី​៣៖​ស្ថិត​នៅ ផ្ទះ​លេខ​៧៧ ផ្លូវ​S-02 បុរី​ប៉េង​ហួត ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូ​ង ខណ្ឌ​ច្បារ​អំពៅ​បាន​រក​ឃើញ​ជន​ជាត​ចិន ចំនួន​២០​នាក់ (​គ្មាន​លិខិត​ឆ្ល​ដែន​ចំនួន​១០​នាក់ )​ជាទី​តាំង ជនបរទេស​ប្រមូលផ្តុំ​ស្នាក់​នៅ​ដោយ​ខុសច្បាប់ ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំងអស់ និង​វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕