ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» នៅមាត់បឹងតាកែវ ដើម្បីជំរុញសេដ្ឋកិច្ចសហគមន៍

2 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ ៖ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​នេះ លោក ផល សុ​ជាតិ អគ្គលេខាធិការ​គណៈកម្មការ​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​លោក ស៊ុត ខុន អភិបាលខេត្ត​ស្តីទី នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក និង​អបអរ សាទរ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក «​ភូមិ​មួយ​ផលិត ផល​មួយ​» ខេត្តតាកែវ ដែល​ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​មាត់បឹង​តាកែវ ក្រុង​ដូន​កែវ​។

លោក ស៊ុត ខុន អភិបាល ខេត្ត​ស្តីទី បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈ ក​ម្មា​ធិ​ការ​ចលនា​ភូមិ​មួយ​ផលិត ផល​មួយ ក៏​ដូច​ជា​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​សិប្បករ​ទាំងអស់​ថា ការ​រៀបចំ​ពិព័រណ៍​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​បើកឱកាស​ទីផ្សារ​ដ៏​ធំ​ទូលាយ​សម្រាប់​ផលិតផល​ក្នុងស្រុក និង​សិប្បកម្ម​ប្រពៃណី​របស់​ខេត្តតាកែវ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កាតាលីករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​សហគមន៍ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

លោក ស៊ុត ខុន អភិបាលរង​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់ សូម​ចូលរួម​គាំទ្រ និង​ទិញ​ផលិតផល​ខ្មែរ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ស្នាដៃ​កូន​ខ្មែរ និង​រួមចំណែក​ពង្រឹង​សេដ្ឋកិច្ចជាតិ​។

សូម​បញ្ជាក់​ថា ពិព័រណ៍​ផលិតផល​ក្នុងស្រុក «​ភូមិ​មួយ​ផលិតផល​មួយ​» នេះ មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​ជា​ច្រើន​របស់​ខេត្តតាកែវ ដូច​ជា សូត្រ​ខ្មែរ ក្រមា បន្លែ​សុវត្ថិភាព ផលិតផល​កែ​ច្នៃ និង​ម្ហូបអាហារ​តំបន់​ល្បី​ៗ​ជា​ច្រើន​មុខ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​វៃឆ្លាត និង​ការ​ច្នៃប្រឌិត​របស់​ប្រជា​សហគមន៍​ក្នុង​ខេត្តតាកែវ ៕​