ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងខ្លួនទេវរូបធ្វើពីថ្មភក់ ក្នុងរចនាបថបាភួន ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីរក្សាទុកក្នុងសារមន្ទីរ

2 ម៉ោង មុន
  • ព្រះវិហារ

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ទទួល​វត្ថុ​បុរាណ​ចំនួន​១​ពី​សហគមន៍ ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​តម្កល់​ឯកសារ និង​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​មន្ត្រី​ចុះ​ទៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​ទទួល​វត្ថុ​បុរាណ​ចំនួន​១​ពី​មេ​ភូមិ​កន្ទួត នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា​នេះ ។

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​អះអាង​ថា វត្ថុ​បុរាណ​នេះ​ជា ដងខ្លួន​ទេវរូប​ធ្វើ​ពី​ថ្មភក់ រចនាបថ​បា​ភួ​ន សតវត្ស​ទី​១១ មាន​ប្រភព​ពី​ភូមិ​កន្ទួត ។ ក្រោយ​ទទួល​បាន​វត្ថុ​នេះ​បាន​នាំ​យក​មក​រក្សា​ទុក ការពារ និង​សិក្សា​ស្រាវជ្រាវ​បន្ត​នៅ​សារមន្ទីរ​ធម្មជាតិ​សកល សម្តេច​តេ​ជោ ហ៊ុន សែន ព្រះ​វិហារ ។

ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ស្ថិត​នៅ​ខាងត្បូង​ភូមិ​កន្ទួត​ប្រមាណ​៣​គីឡូម៉ែត្រ ក្រុមការងារ​បាន​សង្កេត​ឃើញ​ទីតាំង​នោះ​ជា​ទួល​បុរាណ​មាន​ត្រពាំង​បុរាណ សំណល់​បំណែក​កុលាលភាជន៍​ប្រភេទ​ផុយ និង​ប្រភេទ​រឹង​មាន​ស្រទាប់​រលោង ។

ទោះជា​យ៉ាងណា ទីតាំង​នេះ បាន​រង​ការ​ខូចខាត និង​បាត់បង់​ទ្រង់ទ្រាយ​ដើម​មួយ​ចំនួន ដោយសារ​ការ​ភ្ជួរ​ដី​ធ្វើ​ចម្ការ​ដំឡូង​មី តាំងពី​ឆ្នាំ​២០០២ ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​សហការ​ប្រគល់​វត្ថុ​បុរាណ​នេះ ដើម្បី​ចូលរួម​ថែរក្សា ការពារ សម្រាប់​រក្សា​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ ៕