ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ​ក្នុង​កាស៊ីណូ​«​យី​ង​ហ័​ង​» ឃាត់ខ្លួន​ជនជាតិ​ចិន​៦៤​នាក់

1 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ទីតាំង​កាស៊ីណូ «​យី​ង​ហ័​ង​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​សម្រេច​ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​កុំព្យូទ័រ ចំនួន ៣៧​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន ៤២៨​គ្រឿង ព្រមទាំង​សម្ភារ​ភស្តុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦៤​នាក់ (​ភេទ​ប្រុស​) ដែល​ទាំងអស់​គ្នា​ជា​ជនជាតិ​ចិន​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៦៤​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​បន្ត​នីតិវិធី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕