ខេត្តព្រះសីហនុ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងអាគារមួយខ្នង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន ៖
-កុំព្យូទ័រលើតុ ចំនួន ៤៤គ្រឿង
-ទូរសព្ទដៃ ចំនួន ២១៣គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ ស្រី២នាក់ ដែលទាំងអស់គ្នាមានជាជនជាតិឥណ្ឌា ចំនួន ១៣នាក់ ជនជាតិនេប៉ាល់ ១១នាក់ (ស្រី២)នាក់ និងជនជាតិបង់ក្លាដេស៥នាក់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕






ចែករំលែកព័តមាននេះ