ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ​ចាប់ខ្លួន៥​នាក់ ដកហូត​ជាង​៤០​គីឡូ និង​អាវុ.ធ​ខ្លី​៤​ដើម នៅ​ក្រុង​បា​វិត

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​ដឹក​ជញ្ជូន កែ​ឆ្នៃ និង​កាន់កាប់​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ក្រុង​បា​វិត ដកហូត​បាន​គ្រឿងញៀន​ជាង​៤៤​គីឡូក្រាម និង​អាវុធ​ខ្លី​៤​ដើម​។ ប្រតិបត្តិការ​នេះ…

ខេត្តស្វាយរៀង​៖​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​ដឹក​ជញ្ជូន កែ​ឆ្នៃ និង​កាន់កាប់​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ក្រុង​បា​វិត ដកហូត​បាន​គ្រឿងញៀន​ជាង​៤៤​គីឡូក្រាម និង​អាវុធ​ខ្លី​៤​ដើម​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ឡាយ ជយ​ង​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦​។

លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​នេះ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ (​ជនជាតិ​វៀតណាម​៤​នាក់ និង​ជនជាតិ​ចិន​ម្នាក់​)​។

ជនសង្ស័យ​ទាំង​៥​នាក់​នោះ រួម​មាន ទី​១៖ ឈ្មោះ លឿង មិន​ថា​ន់ អាយុ​២៨​ឆ្នាំ​, ទី​២៖ ឈ្មោះ ហ្វូ ហ្វុ​ក​ញឹ​ង អាយុ​២៨​ឆ្នាំ​, ទី​៣៖ ឈ្មោះ ង្វៀ​ង ក្វា​ង​ជុង​, ទី​៤៖ ឈ្មោះ ដូ ថា​ន់​ឡុ​ក អាយុ​២៥​ឆ្នាំ និង​ទី​៥៖ ឈ្មោះ ឈឹ​ន សុ​ី​ប៉ូ អាយុ​២៨​ឆ្នាំ​។

ដកហូត​សម្ភារ​វត្ថុ​តាង សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ៤៤​គីឡូក្រាម​៧៦៨,២២​ក្រាម ក្នុង​នោះ​៖
​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់​៨​គីឡូ​៦៤៣,៨៥​ក្រាម, ​ថ្នាំ​ញៀន​ប្រភេទ​MDMA ទម្ងន់​១៥​គីឡូ​៣៥៣,០៧​ក្រាម, ​ថ្នាំ​ញៀន​ប្រភេទ​MDMA​កញ្ចប់ ទម្ងន់​៥​គីឡូ​៤២០,៩២​ក្រាម, ថ្នាំ​ញៀន​ប្រភេទ​MDMA​ម្សៅ​ម៉ត់ ទម្ងន់​៧២៧,០៨​ក្រាម, ​ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អុ​ី​ន ទម្ងន់​៤​គីឡូ​៣២៨,០៧​ក្រាម, ​ប្រភេទ​នី​មេតា​ហ្សេ​ប៉ា​ម ទម្ងន់​១​គីឡូ​៤៨៣,៥៩​ក្រាម, ​ជ័រ​អា​អាភៀន​ទម្ងន់ ៨​គីឡូ​៨១១,៦៤​ក្រាម, ​ថ្នាំ​ញៀន​កញ្ចប់​ពណ៌​ទឹកក្រូច​អក្សរ​CHALI ចំនួន​១២​កញ្ចប់ ។

​ថ្នាំ​ញៀន​កញ្ចប់​ពណ៌​លឿង​រូប​យុ​ឹ​ន​សឹ​ន ចំនួន​២០​កញ្ចប់, បារី​អេ​ឡិច​ត្រូ​និ​ច ចំនួន​៣​កេស, ក្បាល​បារី​ជក់​អេ​ឡិច​ត្រូ​និ​ច ចំនួន​៤​កកេស, ​ជញ្ជីង​ថ្លឹង​ថ្នាំង​ញៀន ចំនួន​១០​គ្រឿង, ​អាវុធ​ខ្លី ៤​ដើម បង់​៤ គ្រាប់​កាំភ្លើងខ្លី​ចំនួន​២០០​គ្រាប់, ​ទូរស័ព្ទ ៦​គ្រឿង, ​រថយន្ត ១​គ្រឿង, ​សារធាតុ​មិន​ច្បាស់​ទម្ងន់ ៨​គីឡូ​៩៦១,១៤​ក្រាម ព្រមទាំង​ម៉ា​ស៊ីន​សម្ភារ​ឧបករណ៍​កែ​ឆ្នៃ​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ