រាជធានីភ្នំពេញ ៖ សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ។ នេះបើយោងតាមផេកលោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនារសៀលថ្ងៃទី២៥ ខែមីនានេះ ។
លោក វ៉ាង វិនប៊ីន បានបន្ថែមទៀតថា នេះគឺជាស្ពានវែងបំផុត ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជា ឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ។ វានឹងក្លាយជាស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់ផ្លូវជាតិលេខ៦ និង៧ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា ។

ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ ។ ស៊ូៗកម្ពុជា ៕
ចែករំលែកព័តមាននេះ