ខេត្តចំនួន៥នឹងជួបប្រទះនូវកម្តៅហក់ឡើង ចាប់ពីថ្ងៃទី២៦ មីនា ដល់ថ្ងៃទី៧ ខែមេសា ២០២៦
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមក្នុងខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា…
រាជធានីភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមក្នុងខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា…
រាជធានីភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមក្នុងខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា បានចេញសេចក្ដីជូនដំណឹងព្រមគ្នា អំពីស្ថានភាព អាកាសធាតុដែលនឹងឡើងកម្ដៅខ្លាំង ចាប់ពីចន្លោះ៣៧អង្សា ទៅដល់៤២អង្សា។

យោងតាមសេចក្តីជូនដំណឹងដោយឡែកពីគ្នារបស់មន្ទីរធនធានទឹកនៃខេត្តទាំង៥ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា នេះ ដូចគ្នាបានឲ្យដឹងថា ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នឹងជួបប្រទះនូវកម្តៅហក់ឡើង ចន្លោះ៣៧អង្សា ទៅដល់៤២អង្សា ដែលរលកកម្តៅនេះ អាចកើតមានពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ។

បើតាមការបញ្ជាក់ពីមន្ទីរធនធានទឹកនៃខេត្តខាងលើបានលើកឡើងថា មូលហេតុដែលធ្វើឱ្យអាកាសធាតុក្ដៅខ្លាំងបែបនេះ គឺបណ្ដាលមកពីឥទ្ធិពលសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់មានកម្រិតខ្សោយ ធ្វើឱ្យកម្ដៅនៅបន្តដក់ជាប់ក្នុងបរិយាកាសបានយូរ ។

ប្រភពបានគូសបញ្ជាក់ថា៖ «ស្ត្រី មនុស្សចាស់ និងកុមារតូចៗ គឺជាក្រុមងាយរងគ្រោះបំផុតពីឥទ្ធិពលនៃរលកកម្ដៅនេះ។» ។ នេះជាការរំលឹករបស់ស្ថាប័នជំនាញខាងលើ ចំពោះការកើនកម្តៅដ៏គួរឱ្យបារម្ភនេះ មុននឹងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ពលរដ្ឋឱ្យបង្កើនការ ការពារខ្លួនចៀសវាងនៅក្រោមកម្តៅថ្ងៃយូរ ក៏ដូចជាយកចិត្តទុកដាក់លើ ដើម្បីសត្វ និងដំណាំ នានាដែលនៅជុំវិញខ្លួន ដើម្បីជៀសវាងជំងឺ ឬការខូចខាតផ្សេងៗ ៕


ចែករំលែកព័តមាននេះ