ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​សម្រុក​ទិញ​ហ្គា​ស ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​មួយ​កន្លែង ក្នុងក្រុងស្វាយរៀង​

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​អ្នក​ប្រើប្រាស់​ហ្គា​សរាប់​សិប​នាក់​នាំ​គ្នា​សម្រុក​មក​ទិញ​ហ្គា​ស់នៅ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង​យីហោ «​ដេប៉ូ​តេ​លា​ពុ​ទ្ធី ណា​វី​» ដោយ​ពួកគាត់បាន​និយាយ​ថា រក​ទិញ​ជា​ច្រើន​ស្ថានីយ និង​ដេប៉ូ ប្រេង​ឥន្ទ​នៈ​នៅ​ក្នុង​ក្រុង​សវាយ​រៀង គឹ​គេ​ប្រាប់​ថា…

ខេត្តស្វាយរៀង​ ៖ ​អ្នក​ប្រើប្រាស់​ហ្គា​សរាប់​សិប​នាក់​នាំ​គ្នា​សម្រុក​មក​ទិញ​ហ្គា​ស់នៅ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង​យីហោ «​ដេប៉ូ​តេ​លា​ពុ​ទ្ធី ណា​វី​» ដោយ​ពួកគាត់បាន​និយាយ​ថា រក​ទិញ​ជា​ច្រើន​ស្ថានីយ និង​ដេប៉ូ ប្រេង​ឥន្ទ​នៈ​នៅ​ក្នុង​ក្រុង​សវាយ​រៀង គឹ​គេ​ប្រាប់​ថា ហ្គា​សអ់​ពី​ស្តុក​ហើយ ទើប​ពួក​គាត់
ម​ករក​នៅដេប៉ូនេះ​មាន​បើក​លក់​ហ្គា​ស់ ក្នុង ​១​លីត្រ ៣,៧០០​រៀល គិត​ក្នុង​ ១​ធុង​ចំណុះ ១៥​គី​ឡូ​ក្រាម ​តម្លៃ​ ១០០,០០០​រៀល កាលពីមុន​តម្លៃ​ត្រឹមតែ ​៤៨,០០០​រៀល​ប៉ុណ្ណោះ​ ។

ទោះ​​បី​ហ្គា​ស​ឡើងថ្លៃ​ ក្នុង​ ១​លីត្រ​ ៣,៧០០​រៀល​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា​ អ្នក​ត្រូវការ​ប្រើប្រាស់​ហ្គា​សចាក់​រថយន្ត កង់បី ឬ​សម្រាប់​ចម្អិន​អាហារ​តាម​ភោ​ជនី​យ​ដ្ឋា​ន កាស៊ីណូ និង​តាម​ផ្ទះ មាន​តម្រូវការ​ចាំបាច់​ប្រើប្រាស់​ហ្គា​ស​ច្រើន ​។ ការសម្រុកទិញហ្គាសនេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​ព្រឹក​រហូត​ដល់​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី ​២៥ ​មី​នា​ ២០២៦ នៅ​ដេប៉ូ​តេ​លា ពុ​ទ្ធី ណា​វី ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ ។ ហើយ​នៅ​វេលា​ម៉ោង​ ១២ ​និង​ ៣០​នាទី​​ថ្ងៃត្រង់ មាន​រថយន្ត​ដឹក​ហ្គា​ស ០១​គ្រឿង​បាន​មក​ចាក់​ចូល​ស៊ីទែន ​របស់​​ដេប៉ូ​តេ​លា ពុ​ទ្ធី ណា​វី ទៀត ។

​អាជ្ញាធរ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ជម្រាប​ជូន​មហាជន​អ្នក​ប្រើប្រាស់​ហ្គា​ស​ កុំ​ព្រួយ​បារ​ម្ភ ចំពោះហ្គា​ស់ គឺ​មិន​ទាន់​ខ្វះ​ទេ​​នៅ​ផ្គត់ផ្គង់​បាន​ធម្មតា គ្រា​ន់​​តែ​តាម​ស្ថានីយ និង​ដេប៉ូ​ខ្លះដឹក​មក​យឺតយ៉ាវ សូមកុំ​​ភ័យ​ព្រួយបារម្ភ​ សូមកុំ​ទិញ​ទៅ​ស្តុកទុក​ ហ្គា​សអាច​ផ្គត់ផ្គង់​បាន ​និង​សូម​ឲ្យ​មាន​ការ​ប្រើប្រាស់​សន្សំ​សំចៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ