កម្ពុជា និងសហភាពអឺរ៉ុប រឹតចំណងមិត្តភាពផ្នែកយោធា និងតាមដានស្ថានភាពព្រំដែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ។

ជាក់ស្តែងក្រសួងការពារជាតិ បានប្រកាសនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះថា ៖ ដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយឧត្តមសេនីយ៍ត្រី Danail BEAV នាយកទទួលបន្ទុកផ្នែកចារកិច្ចនៃ EUMS និង EEAS ។

កិច្ចជំនួបនេះបានផ្តោតលើបញ្ហា ដែលពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប ៕








ចែករំលែកព័តមាននេះ