សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានស្រាវជ្រាវឲ្យអភិវឌ្ឈវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមគ្នាកសាងប្រព័ន្ធនវានុវត្តន៍ជាតិមួយប្រកបដោយសុវត្ថិភាព ។
នេះជាសាររបស់សម្តេចធិបតីផ្ញើចូលរួមព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។
នៅក្នុងសារនោះ សម្តេចធិបតីក៏បានរំលេចពីការគាំទ្ររបស់រដ្ឋាភិបាលលើការស្រាវជ្រាវ និងអភិវឌ្ឈន៍លើផ្នែកវិទ្យាសាស្ត្រ និងសង្កត់ធ្ងន់លើការរីកចំរើននៃបញ្ញាសិប្បនិម្មិត ។
សម្តេចធិបតីបានលើកឡើងថា បញ្ញាសិប្បនិម្មិតកំពុងតែលេចធ្លោរ ជាបច្ចេកវិទ្យាមួយដែលមានការផ្លាស់ប្តូលឿនបំផុត ហើយក៏ជាឱកាសសម្រាប់កម្ពុជាទាញយកផលប្រយោជន៍ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ជាមួយនឹងសក្តានុពក្នុងការជំរុញកំណើនផលិតភាព និង គុណភាព ទាំងក្នុងវិស័យសាធារណៈ និងឯកជន។
ចែករំលែកព័តមាននេះ