ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​៦​នេះ​អាច​ទាក់ទាញ​គម្រោង​វិនិយោគ​នៅ​ខែមីនា

4 ម៉ោង មុន

ខេត្ត​៦​ដែល​រួម​មាន​ស្វាយ​រៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និង​កំពង់ស្ពឺ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​គម្រោង​វិនិយោគ​យ៉ាង​ហោច​ណាស់​មួយ​ខេត្ត​មួយ​គម្រោង ។ តាម​មន្ត្រី​នៅ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា…

ខេត្ត​៦​ដែល​រួម​មាន​ស្វាយ​រៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និង​កំពង់ស្ពឺ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​គម្រោង​វិនិយោគ​យ៉ាង​ហោច​ណាស់​មួយ​ខេត្ត​មួយ​គម្រោង ។

តាម​មន្ត្រី​នៅ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បង្ហើប​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ នេះ បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​ទាំងនេះ មាន​តម្លៃ​សរុប​ប្រមាណ​ជា​១៧៤​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​ទាំងនោះ គឺ​អាច​មាន ទី​១-​ផលិត​ដើម​ណូអែល អំ​ពូ​ល​ភ្លើង​លំអ និង​សម្ភារៈ​តុបតែង​សម្រាប់​ពិធីបុណ្យ​ណូអែល​។ ទី​២-​ផលិត​ដី​.​ស​គ្រប់​ប្រភេទ​និង​គ្រឿង​តុបតែង​លម្អ​ពី​ប្លា​ស្ទិ​ក ។ ទី​៣-​ផ្គុំ​ដំឡើងរថយន្ត និង​ផលិត​សម្ភារ​តុបតែង​សម្រាប់​ពិធីបុណ្យ ប្រដាប់ប្រដា​ក្មេង​លេង កាបូប វាំងនន និង​បោះ​ពុ​ម្ភ​ផលិតផល​សម្រេច ។

ទី​៤-​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ និង​សាងសង់​រោងចក្រ​កែ​ច្នៃ​, ទី​៥-​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលជីវម៉ាស​អានុភាព​៥០​មេ​ហ្គា​វ៉ា​ត់ និង​ទី​៦-​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អានុភាព​៤០​មេ​ហ្គា​វ៉ា​ត់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ