ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រា.ប​ក្រុម​ចោរប្ល.ន់​, ​បង្ក​ហិ.ង្សា​ និង​បង្ហោះ​ម៉ូតូ​សរុប១២​នាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល នៅ​តាម​បណ្ដាល​ខណ្ឌ​នានា​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​និង​បង្ក ហិង្សា​ព្រមទាំង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល នៅ​តាម​បណ្ដាល​ខណ្ឌ​នានា​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​និង​បង្ក ហិង្សា​ព្រមទាំង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន សមត្ថកិច្ច ឲ្យ​ដឹង​ថា ១-​ឈ្មោះ ទ្បា​យ លី​ដា ហៅ លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ រិ​ទ្ធ សាត​សុម​ករា ហៅ ប៊ី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​,៣ -​ឈ្មោះ ហោ អង្គារ​សភា​រដ្ឋ ហៅ រ​ត្ន័ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​,៤- ឈ្មោះ ងួ​ន អុ​ី​ទ្រី​ស័​រ ហៅ ស័ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​,៥-​ឈ្មោះ លី​ន ចំ​រេ​ី​ន ហៅ រេ​ី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​,៦- ឈ្មោះ សូត្រ ច័ន្ទ​ត្រា ហៅ ត្រា ភេទ​ប្រុស អាយុ ១៧​ឆ្មាំ​,៧- ឈ្មោះ ភ​ន់ តុង​ឆាយ ហៅ ឆាយ ភេទ​ប្រុស អាយុ ១៧​ឆ្មាំ​,៨-​ឈ្មោះ រី​ន រដ្ឋ​បញ្ញា​បុត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​,៩-​ឈ្មោះ ភឿ​ក ចាន់​ហេង ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ ១០-​ឈ្មោះ ទ្រី ពិសី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​,១១-​ឈ្មោះ វាសនា សា​ម៉េ​ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​និង ១២-​ឈ្មោះ ធៀ​ម សុភ​ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នគរបាល​ជាតិ និង​អនុវត្តន៍​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ នគរបាល​ព្រហ្មទណ្ឌ និង​បញ្ជារ​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ,​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​សហការ​ជាមួយនឹង​នគរបាល នៅ​តាម​បណ្ដា​អធិការដ្ឋាន​នានា ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១២​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ៣​ករណី​ផ្សេង​គ្នា​។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យ​ដឹង​ទៀត​ថា
ករណី​ទី​១ លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​នឹង​វាយ​ប្លន់​យក​ម៉ូតូ​) នៅ​ចំណុច​វាលស្រែ​១០០ ផ្លូវលំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ០៣​ម៉​០០​នាទី ថ្ងៃ​ទី​២២​ខែ​មិ​នា ឆ្នាំ ២០២៦ ។

ករណី​ទី​២ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ យក​ដាវ​,​មួក​សុវត្ថិភាព​,​ដុំ​ថ្ម កាប់ វាយ គប់ លើ​ជន​រង​គ្រោះ​បណ្តាល​អោយរ​ងរ​បួស​ប្រ​ព្តឹ​ត្ត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​២០១១ ភូមិ​ខ្មែរលើ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមីនា វេលា​ម៉ោង​០៤ និង ៥០​នាទី ។​និង​ករណី​ទី​៣ បង្ហោះ​ម៉ូតូ តាម​ផ្លូវ​សារ​ធារ​ណះ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៦​។

ជនសង្ស័យ​ទាំង​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​បក្សពួក​ដែល​នៅ​សេសសល់​សមត្ថកិច្ច​នឹង​បន្ត​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ដល់​ឬ​ស​គល់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ