ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការសន្តិភាព​១៥ចំណុចរបស់លោក​ត្រាំ៖ អាមេរិកស្នើបទឈប់បា.ញ់​១ខែ ខណៈអ៉ីរ៉ង់បើក​ច្រក Hormuz សម្រាប់នាវា​ស៊ី​វិល

4 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ស្នើ​ផែនការ​សន្តិភាព​មួយ​ចំពោះ​អ៉ីរ៉​ង់ ហើយ​កាលពី​ថ្ងៃ​ទី​២៤​ មីនា​ បាន​បង្ហាញ​សុ​ទិ​ដ្ឋ​និយម​លើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រម​ព្រៀង​មួយ ខណៈ​អ៉ីរ៉​ង់​គូសបញ្ជាក់​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ស្នើ​ផែនការ​សន្តិភាព​មួយ​ចំពោះ​អ៉ី
រ៉​ង់ ហើយ​កាលពី​ថ្ងៃ​ទី​២៤​ មីនា​ បាន​បង្ហាញ​សុ​ទិ​ដ្ឋ​និយម​លើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រម​ព្រៀង​មួយ ខណៈ​អ៉ីរ៉​ង់​គូសបញ្ជាក់​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​បណ្ដា​នាវា​មិន​ប្រទូស្ត​រ៉ា​យ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ។

ពេល​សង្គ្រាម​អ៉ីរ៉​ង់​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៦ ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ជា​ថ្មី​ថា អ៉ី​រ៉​ង់ ​និង
​អា​មេ​រិ​កបាន​ចរចា​គ្នា ប៉ុនប៉ង​បញ្ចប់​ជម្លោះ​ប៉ុន្តែ​ប្រតិបត្តិការ​យោធា​អា​មេ​រិ​ក​ប្រឆាំង​អ៉ី​រ៉​ង់​នៅ​តែ​បន្ត ពុំ​មានការ​សម្រាល​នៅឡើយ​ ។ ម្យ៉ាងទៀត​ សារព័ត៌មាន​អា​មេ​រិ​ក​លើក​ឡើង​ថា ទាហាន​ឆ័​ត្រ​យោង​​អា​មេ​រិ​ក​៣០០០​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ថែម​កម្លាំង​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។ ចំណែក​កងទ័ពអ៉ី​ស្រា​អែ​ល​ក៏​គូសបញ្ជាក់​ដែរ​ថា ខ្លួន​បន្តសកម្មភាព​និង​វាយប្រហារ​លើ​អ៉ី​រ៉​ង់ ទៅ​តាម​ផែនការ​ដែល​មិន​មានការ​ផ្លាស់​ប្ដូរ ទាំង​នៅអ៉ី​រ៉​ង់​ក៏​ដូច​ជា​នៅ​លី​បង់​ ។ អ៉ី​រ៉​ង់​វិញ​ក៏​បាន​តបត​ដោយ​បន្ត​បាញ់​ស្រោច​មី​ស៊ីល​ជា​ថ្មី​លើ​អ៉ី​ស្រា​អែ​ល​ ។

ទោះបី​យ៉ាងណា​ សារព័ត៌មាន​ជា​ច្រើន ក្នុង​នោះ​ មាន​កាសែត​ញូ​វ​យ៉​ក​ថែម​ និង​ទូរទស្សន៍អ៉ីស្រា​
អែ​ល​CHANNEL 12 ជាដើម លើក​ឡើង​ថា រដ្ឋការ​លោក​ត្រាំ​បាន​លើក​ពី​ផែនការ​សន្តិភាព​មាន​១៥​ចំណុច​ចំពោះ​អ៉ីរ៉​ង់ តាម​រយៈ​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ថែរក្សា​ទំនាក់ទំនង​ល្អ​ទាំង​ជាមួយ​អ៉ី​រ៉​ង់​ទាំង​ជាមួយ​អា​មេ​រិ​ក​ ។ តាម​ប្រភព​៣​មិន​បង្ហាញ​អត្តសញ្ញាណ ដកស្រង់​ដោយ​ទូរទស្សន៍ CHAN​NEL 12 ថា អា​មេ​រិ​កបាន​ស្នើ​សំណើ​បទ​ឈប់​បាញ់​រយៈពេល​១​ខែ ហើយ​អាជ្ញាធរ​អ៉ី​រ៉​ង់​កំពុង​សិក្សា​សំណើ​នេះ​ ។

ក្នុង​ចំណោម​ចំណុច​ទាំង​១៥ ​ចំណុច​៥​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​អ៉ី​រ៉​ង់ ហើយ​ចំណុច​ដទៃ​ៗ​ទៀត​តម្រូវ​ឲ្យអ៉ី​រ៉​ង់​បោះបង់​ចោល ការ​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ក្នុង​តំបន់​ដូច​ជា ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​និង​ក្រុម​ហា​ម៉ាស់​ជាដើម​ ។ មាន​ចំណុច​មួយ​ទទូច​ឲ្យ​ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​តែ​បើកចំហ សម្រាប់​នាវាចរណ៍​សមុទ្រ​ ។ ជា​ថ្នូរ​មក​វិញ​អ៉ី​រ៉​ង់​នឹង​ទទួល​បាន ការ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ខ្លួន និង​ការ​ជួយ​ទ្រទ្រង់​ដល់​កម្មវិធី​នុយ​ក្ល​ដេ​អ៊ែ​រស៊ី​វិល​របស់​ខ្លួន​។
លោក​ត្រាំ​លើក​ឡើង​នា​ថ្ងៃ​ទី​២៤ ​មីនា​ ពី​កាដូ​ដ៏​ធំ​បំផុត​មួយ ទាក់ទិន​នឹង​ប្រេងកាត​ព្រមទាំង​ឧស្ម័ន តែ​មិន​ផ្ដល់​ការ​បញ្ជាក់​ឡើយ ដែល​កាដូ​នោះ​ពិត​ណាស់​ ទាក់ទិន​នឹង​ការ​បើក​មួយ​ផ្នែក​នៃ​ច្រក​សមុទ្រ​ហ័​រ​មូស​ ។

លោក​ត្រាំ​នៅ​តែ​អះអាង​ជា​ថ្មី​ថា ការ​ចរចា​នៅ​តែ​កំពុង​ធ្វើ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​ក្នុង​ពេល​នេះ​។ លោក​ថា​ អ្វី​ដែល​លោក​លើក​កាលពី​ថ្ងៃ​ទី​២៣ ​មីនា​ គឺ​ត្រឹមត្រូវ​ទាំងស្រុង​ទោះ​មានការ​បដិសេធ​របស់​អ៉ី​រ៉​ង់​ក្ដី​ ។ ការ​ចរចា​នោះ​ ចូលរួម​ដោយ​ទីប្រឹក្សា​ពិសេស​លោក​STEVE WITKOFF កូនប្រសា​លោក​គឺ​លោក JARED KUSHER អនុ​ប្រធានាធិបតី​លោក​ជី​ឌី​វ៉ា​ន និង​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ម៉ារ​កូ​រូ​ប៊ី​យ៉ូ ​។

ដោយ​រៀបរាប់​ពី​ការ​ចរចា​នោះ​ លោក​ត្រាំ​បាន​ពន្យារពេល​៥​ថ្ងៃ ការ​គំរាម​របស់​លោក​វាយប្រហារ​បណ្ដា​មជ្ឈមណ្ឌល​អគ្គិសនី​អ៉ីរ៉​ង់ ។ បន្ទាប់​មក​ លោក​សម្ដែង​ការ​សាទរ​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន ​និង​ក្រុង​តេ​ហេ​រ៉​ង់ រក​ឃើញ​ចំណុច​ព្រមព្រៀង​គ្នា​ចម្បង​ៗ ក្នុង​ក្រប​ខ​ណ្ឌ្​នៃ​ការ​ចរចា​នោះ​ដែល​ធ្វើ​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​អ៉ី​រ៉​ង់​ម្នាក់​។ តើ​មេដឹកនាំ​អ៉ី​រ៉​ង់​នោ​ហ​ចាន​រណា​ទៅ? ពិតជា​មិនមែន​មេ​ដឹក​នាំ​កំពូល​ថ្មីអ៉ី​រ៉​ង់ ​លោក​ម៉ូ​ស្តា​បា​ខា​មេ​នី​ដែល​បាត់​មុខ​ចាប់តាំងពី​ការ​តែងតាំង ក្រោយ​ការ​ស្លាប់​របស់​បិតា​លោក​នា​ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​មក​។

ប្រធាន​សភា​អ៉ីរ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ហ័​រ​ហ្គា​លី​បាស់​ ដែល​បណ្ដាញ​ព័ត៌មាន​អា​មេ​រិ​កមួយ​ថា​ ជា​អ្នក​ចរចា​អ៉ី​រ៉​ង់​នោះ បាន​បដិសេធ​ទាំងស្រុង​ ។ ក្រសួងការបរទេស​អ៉ី​រ៉​ង់​បាន​ទទួលស្គាល់​ថា​ បាន​ទទួល​តាម​រយៈ​បណ្ដា​ប្រទេស​ជា​មិត្ត​នូវ​សំណើ​ចរចា​ ។

ទោះជា​មានការ​លើក​ឡើង​ពី​ផែនការ​សន្តិភាព​នោះ​ក្ដី ​ក៏​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក បាន​វាយប្រហារ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ BOUCHEHR អ៉ី​រ៉​ង់ តែ​មិន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ឡើយ​ ។ នៅ​អ៉ីស្រា​អែ​ល​មនុស្ស​១២​នាក់​រង​របួស កាលពី​យប់​ថ្ងៃ​ទី​២៤​ មីនា​ នៅ​ជិត​ក្រុង​តែ​ល​អា​វីវ ដោយ​មី​ស៊ី​លបាញ់​មគ​ពីអ៉ីរ៉​ង់​ ។ ចំណែក​ប្រទេស​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត​និង​គុយ​វ៉ែត រាយការណ៍​នា​ថ្ងៃ​ទី​២៤​ មីនា​ ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ និង​មី​ស៊ីល​របស់អ៉ីរ៉​ង់​។ ចំណែក​កងទ័ពអ៉ីស្រា​អែ​ល​បាន​ធ្វើការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​តំបន់​ជា​ច្រើន​របស់​អ៉ីរ៉​ង់​ពិសេស​ក្រុងអ៉ីស្ប៉ា​ហាន​ ។

នៅ​លី​បង់​កងទ័ព​អ៉ី​ស្រា​អែ​ល​បាន​ទម្លាក់​គ្រាប់បែក លើ​បណ្ដា​តំបន់​នៅ​ភាគ​ខាងជើង​ក្រុង​បេ​រូត​។ រួច​នា​យប់​ថ្ងៃ​ទី​២៤ ​មីនា​ កងទ័ពអ៉ីស្រា​អែ​ល បាន​ចេញ​ការ​ព្រមាន​មួយ​មុន​វាយប្រហា​លើ​ភាគ​ខាងត្បូង​ក្រុង​បេ​រូត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ