ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះប្រតិបត្តិការត្រួតពិនិត្យជលយានយន្តដែលកំពុងធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា ។
ជាក់ស្តែងបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រកាសនាព្រឹកថ្ងៃទី២៥ ខែមីនានេះថា ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះត្រួតពិនិត្យ ជលយានយន្តធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាព បច្ចេកទេសជលយានយន្ត និងការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅតាមបណ្តាកោះនានា ។
អាជ្ញាធរមានសមត្ថកិច្ចក៏បានរំលឹកដល់ម្ចាស់អាជីវកម្មជលយានយន្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរជាចម្បង និងត្រូវត្រៀមលក្ខណៈបច្ចេកទេសឱ្យបានរួចរាល់ជានិច្ច មុនពេលចេញដំណើរ ៕

ចែករំលែកព័តមាននេះ