ខេត្តក្រចេះ ៖ គោលដៅទេសចរណ៍ ដ៏ល្អចំនួន៧ សម្រាប់ភ្ញៀវទៅកម្សាន្ត ក្នុងព្រឹត្តិកាណ៍បុណ្យទន្លេខេត្តក្រចេះ ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជា បានប្រកាសនាព្រឹក ថ្ងៃទី២៥ ខែមីនានេះ ។
អំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់២៩ ខែមីនាខាងមុខនេះ ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះ ក៏បានត្រៀមរៀបចំតំបន់ទេសចរណ៍សំខាន់ៗចំនួន ៧ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍ទាំងនោះ ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត។
តំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមានៈ សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ១០០ និងរមណីយដ្ឋានបឹងកោះសុក្រម ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្នុងខេត្តក្រចេះ ដែលគ្រោងប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់២៩ ខែមីនាខាងមុខនេះ ក្រោមប្រធានបទ«ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ» ៕

ចែករំលែកព័តមាននេះ