ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រាមថៃឈ្លានពានកម្ពុជា​៖ ជនភៀសសឹកកើនដល់ជាង ​៤២ ម៉ឺននាក់​, ហេដ្ឋារចនាសម្ព័ន្ធជាតិរងការបំផ្លាញធ្ងន់ធ្ងរ

3 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អំពើឈ្លានពានរបស់យោធាថៃ ដែលបានចាប់ផ្ដើមឡើងវិញតាំងពីថ្ងៃទី៧ ខែធ្នូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ស៊ីវិលកម្ពុជា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៥…

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អំពើឈ្លានពានរបស់យោធាថៃ ដែលបានចាប់ផ្ដើមឡើងវិញតាំងពីថ្ងៃទី៧ ខែធ្នូ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ស៊ីវិលកម្ពុជា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ជនភៀសសឹកសរុបមានរហូតដល់ ​៤២១,៨៥៣ នាក់​ (កើន ១២,៥៦០ នាក់) ដែលមកពីខេត្តចំនួន ៧ រួមមាន៖ ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កោះកុង, និងសៀមរាប។ ក្នុងចំណោមនោះ មានស្ត្រីប្រមាណ ២១ ម៉ឺន ៦ ពាន់នាក់ និងកុមារប្រមាណ ១២ ម៉ឺន ៧ ពាន់នាក់។ ចំពោះករណីពលរដ្ឋស្លាប់សរុបមាន ​១៥ នាក់​ និងរបួសសរុប ​៧៤ នាក់​ (មានរបួសថ្មី ១ នាក់នៅខេត្តឧត្តរមានជ័យ)។

ការឈ្លានពានរបស់ថៃបានបណ្តាលឱ្យខូចខាតទ្រង់ទ្រាយធំ រួមទាំង៖ ​ផ្ទះប្រជាពលរដ្ឋ​ សរុប ​៤២ ខ្នង​, ​ប្រាសាទបុរាណ ១ កន្លែង​, វត្តអារាម ៤ ទីតាំង, សាលារៀន ១, និងមណ្ឌលសុខភាព ១ ទីតាំង។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ស្ពានបុរាណ ១ កន្លែង, ស្ពានថ្ម ១, និងស្ពានដែក ១ ក៏ត្រូវខូចខាតដែរ។ លើសពីនេះ សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមតំបន់រងការវាយប្រហារ ​ត្រូវបានផ្អាកស្ទើរទាំងស្រុង​ ដោយសារតែការវាយប្រហារទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៥ ខែធ្នូ យោធាថៃបានបន្តប្រើយន្តហោះ ​F-16​ ទម្លាក់គ្រាប់ប៉ុនប៉ងបំផ្លាញស្ពានបុរាណមួយ នៅចម្ងាយជាង ៧០ គីឡូម៉ែត្រ ពីព្រំដែន (នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ