ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិតមួយរូបថា ឪពុកម្តាយកុំដាក់គុកគំនិតកូន

2 ម៉ោង មុន

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម នៅ​ចំ​ថ្ងៃ​ទិវា​ម្តាយ​ថា ឪពុក​ម្តាយ​កុំ​ដាក់គុក​គំនិត​កូន…

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម នៅ​ចំ​ថ្ងៃ​ទិវា​ម្តាយ​ថា ឪពុក​ម្តាយ​កុំ​ដាក់គុក​គំនិត​កូន

លោក​បណ្ឌិត​បាន​ចែករំលែក​សារ​នេះ​នៅ​លើ​បណ្តាញ​ស​ង្គ​មថា ៖ ខ្ញុំ​ប្រាប់​មាតាបិតា​សិស្ស​ថា «​កុំ​ដាក់គុក​គំនិត​កូន កុំឱ្យ​កូន​រស់​ក្រៅ​សម័យកាល​» ។

ក្រោយ​ការ​បង្ហោះ​សារ​នេះ មាន​ប្រជាពលរដ្ឋ​ខ្លះ​គាំទ្រ ហើយ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា កាលណា​ឪពុក​ម្តាយ​បើក​ឲ្យ​កូន​ទូលាយ​ពេក ពួក​គេ​អាច​ដើរ​ផ្លូវខុស ។

ដោយឡែក​ខ្លះ​ទៀត បាន​ស្នើ​សុំ​ការ​ពន្យល់​បន្ថែម លើ​ទស្សនៈ​យោបល់​នេះ ប៉ុន្តែ​បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញយោបល់​បាន​លើក​ឡើង​ថា គំនិត​នេះ​ត្រឹមត្រូវ​៥០ ទល់ ៥០ ។

លោក​បាន​លើក​ឡើង​ថា សម័យនេះ​ក្មេង​គំនិត និង​ទស្សនៈ​ពួក​គេ​បើក​ទូលាយ​ច្រើន​ណាស់ ហើយ​ការ​យល់​ដឹង​របស់​ពួក​គេ​ក៏​ទូលំទូលាយ​ដែរ ។ ប៉ុន្តែ​ឪពុក​ម្តាយ​មិន​អាច​បណ្តែតបណ្តោយ​ពេញទំហឹង​បាន​ទេ ។

លោក​បាន​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ​យល់​ថា បើក​ឲ្យ​គេ​បញ្ចេញ​ទៅ តែ​ពេល​អនុវត្ត​ឪពុក​ម្តាយ​កុំ​សេរី​តាម​គំនិត​គាត់ គឺ​ជួយ​កេះ​ជួយ​គោះ​តម្រឹម ។

លោក​បាន​បន្ត​ថា ក្មេង​ៗ​ឥឡូវ​គេ​ដឹង​ផ្លូវ ប៉ុន្តែ​យើង​ជា​ឪពុក​ម្តាយ គឺ​មានបទពិសោធន៍ ដូច្នេះ​ដើម្បី​កុំអោយ​ពួក​គេ​រអិល​ធ្លាក់​គ្រលុក យើង​អាច​គោះ​តម្រង់​ពួក​គេ​បន្តិច​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ